ដុតខ្សែភ្លេីងយកស្ពាន់បង្ករជាអគ្គិភ័យឆាបឆេះផ្ទះ ៥ខ្នង ស្មេីរនឹង ១២គ្រួសារ នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានវីឌីអូ)
ដុតខ្សែភ្លេីងយកស្ពាន់បង្ករជាអគ្គិភ័យឆាបឆេះផ្ទះ ៥ខ្នង ស្មេីរនឹង ១២គ្រួសារ នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ(មានវីឌីអ) ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈទាំងស្រុង។លោកវរសេនីយ៍ឯក…
សមាគមសម្ព័ន្ធសេដ្ឋកិច្ចនិងរ៉ឺម៉កសន្តិភាព បាននាំគ្នាមកអន្តរាគមន៌រឿងទំនាស់ពាក្យសម្ដី អ្នកជិតខាង ក្នុងភូមិ 22 សង្កាត់ស្រះចក
សមាគមសម្ព័ន្ធសេដ្ឋកិច្ចនិងរ៉ឺម៉កសន្តិភាព បាននាំគ្នាមកអន្តរាគមន៌រឿងទំនាស់ពាក្យសម្ដី អ្នកជិតខាង ក្នុងភូមិ 22 សង្កាត់ស្រះចក ភ្នំពេញ : នៅយប់ថ្ងៃទី ២២ខែសីហាឆ្នាំ២០២១ នៅវេលាម៉ោង ៨:៣០នាទី មានទំនាស់គ្នារវាងអ្នកជិតខាងនិងអ្នកជិតខាង រឿងជំពាក់លុយរបស់ឈ្មោះរដ្ឋ និងឈ្មោះកាមដែលមានទីលំនៅជិតខាងជាប់របងផ្ទះគ្នា ដែលមានទីលំនៅក្នុងភូមិ 22 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា…
គ្រោះថ្នាក់ចរាចរណ៍ជាឯកតោភាគី បានឆក់យកជីវិតមនុស្ស ចំនួន ៤ នាក់ស្ថិតនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
គ្រោះថ្នាក់ចរាចរណ៍ជាឯកតោភាគី បានឆក់យកជីវិតមនុស្ស ចំនួន ៤ នាក់ស្ថិតនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង13.40នាទីរសៀលថ្ងៃទី22ខែសីហាឆ្នាំ2021នេះមានគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងនៅចំណុចបង្គោលគីឡូម៉ែត្រលេខ25លេីកំណាត់ផ្លូវជាតិលេខ58កន្លែងផ្លូវកែងខ្លាំងក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំនិងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បង្ករឡេីងដោយរថយន្តទំនេីប១គ្រឿងMAZDA PICH UPពណ៌សពាក់ស្លាកលេខMR SELLA បានរ៉េចង្កូតជ្រុលទៅធ្លាក់ទឹកស្រះ ធ្វេីឲ្យមនុស្សក្នុងរថយន្តចំនួនបួននាក់ស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្ដង។ តាមការស្រាវជ្រាវរបស់សមត្តកិច្ចឲ្យដឹងថា អ្នកស្លាប់ដោយគ្រោះថ្នាក់ជាឯកតោភាគីទាំងបួននាក់នេះមាន១.ឈ្មោះគិមហេង ភេទប្រុសអាយុ55ឆ្នាំជាអ្នកបេីករថយន្ត មានទីលំនៅភូមិយាងថ្មី…
ផ្សារនានាក្នុងក្រុងបាត់ដំបងបេីកដំណេីរការវិញហេីយ នៅឡេីយតែផ្សារធំមួយប៉ុណ្ណោះ
ផ្សារនានាក្នុងក្រុងបាត់ដំបងបេីកដំណេីរការវិញហេីយ នៅឡេីយតែផ្សារធំមួយប៉ុណ្ណោះ ក្រុងបាត់ដំបង៖ ព្រឹកថ្ងៃទី២២សីហានេះផ្សារស្ទេីរទាំងអស់នៅក្រុងបាត់ដំបងបានបេីកដំណេីរការលក់ដូរដូចធម្មតាវិញហេីយក្រោយពីបានបិទអស់រយះពេល៣សប្ដាហ៍កន្លងមក ចម្លែកអីមានតែផ្សារធំបាត់ដំបងឬផ្សារក្រោម(ខ្លះហៅផ្សារណាត់)មួយគត់ដែលនៅចំកណ្ដាលទីក្រុងបែរជានៅមិនទាន់ដំណេីរការបេីកលក់ដូរដូចផ្សារដទៃឯទៀត? ។ តាមការសាកសួរពីអាជីវករដែលអ្នកយកព័ត៌មានយេីងប្រទះជួប ពីរ-បីនាក់កំពុងបោសសំអាតតូបរបស់ខ្លួននៅក្នុងផ្សារនាព្រឹកថ្ងៃទី22សីហានេះឲ្យដឹងថា ក្រោយឱសានវាទបីសប្ដាហ៍ដែលត្រូវផុតនៅថ្ងៃទី21សីហាម្សិលមិញ ថ្ងៃនេះគឺជាថ្ងៃត្រូវបានអនុញ្ញាត្តឲ្យអាជីវករទាំងអស់ចូលបេីកតូបលក់ដូរដូចធម្មតាវិញ តែការដែលផ្សារធំមិនបានបេីកលក់ក្នុងថ្ងៃនេះដូចផ្សារដទៃទៀតមិនមែនមកពីអាជីវករមិនចង់ចូលលក់ទេគឺមកពីខាងផ្សារ(គណកម្មាការផ្សារ)មិនបានបេីកទ្វារឲ្យអាជីវករចូលធ្វេីអាជីវកម្មកាលពីព្រឹកមិញនេះដោយទ្វារផ្សារនៅចាប់សោរនៅឡេីយហេីយថែមទាំងបានឮលោកគណកម្មាការផ្សារម្នាក់ឈ្មោះសំ រី និយាយទូរស័ព្ទសុំកម្លាំងសន្តិសុខឲ្យមកដេញពួកអាជីវករទៀតផង។ លុះអាជីវករត្រឡប់ទៅវិញអស់ទេីបគេឃេីញសន្តិសុខមកបេីកទ្វារផ្សារនៅវេលាម៉ោង9.30នាទីទៅហេីយ។ ឯពួកគាត់ពីរបីនាក់ដែលមិនទាន់ទៅផ្ទះនេះពេលឃេីញទ្វារបេីកក៏ចូលមកបោសសំអាតតូបតែម្ដងទៅដេីម្បីត្រៀមលក់ដូរនៅថ្ងៃស្អែក ចំណែកថ្ងៃនេះឆាចោលម្ងៃហេីយព្រោះថាបេីលក់តែពីរបីតូបគ្នាគាត់នេះក៏គ្មានអ្នកណាចូលទិញដែរ។ ការឆកល្វែងមិនបានបេីកលក់នៅថ្ងៃដំបូងនេះអាជីវករបានបន្ទោសទៅលេីគណកម្មាការផ្សារដែលសុទ្ធតែជាមន្ត្រីចូលនិវត្តន៌ចាស់ៗណាស់ទៅហេីយម្លោះហេីយធ្វេីការតែងយុឺតយ៉ាវមិនទាន់សភាពការដូចផ្សារផ្សេងឯទៀត។ សូមជម្រាបថាគណកម្មាការផ្សារធំបាត់ដំបងនេះបច្ចុប្បន្ននៅសល់គ្នាតែ៤នាក់ទេគឺ១.លោកតា វង កាអ៊ុន…
បើករថយន្តទាំងងុយដេក ស្រាប់តែរេចង្កូតបុកគល់ឈើបណ្ដាលឱ្យក្រឡាប់ផ្ទុះឆេះរថយន្តតែម្តង
បើករថយន្តទាំងងុយដេក ស្រាប់តែរេចង្កូតបុកគល់ឈើបណ្ដាលឱ្យក្រឡាប់ផ្ទុះឆេះរថយន្តតែម្តង ខេត្តសៀមរាប ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលា០៥និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួកខេត្តសៀមរាប រថយន្តមួយគ្រឿងក្រឡាប់បណ្ដាលឲ្យផ្ទុះឆេះខណៈកំពុងបើកបរដែលហេតុការណ៍នេះកើតឡើងនៅទីតាំងចំណុចខាងលើ។លោកវរសេនីយ៍ឯកឌុត ខុន ស្នងការរង ទទួលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្រោះ បានអោយដឹងថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីអ្នកបើកបរងងុយដេក ទើបបណ្ដាលឱ្យរថយន្ដរេចង្កូតខុសផ្លូវហើយបុកគល់ឈើបណ្ដាលឱ្យក្រឡាប់ផ្ទុះឆេះរថយន្តតែម្តង…
សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន
សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខេត្តកំពង់ឆ្នាំង ៖ កាលពី ថ្ងៃទី ២១ខែសីហា ឆ្នាំ២០២១ នៅភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទលើ្មសគ្រឿងញៀនធ្វើការឃាត់ខ្លួនបាន ក្រោយពីបានធ្វើសកម្មភាពចែកចាយ និង ជួញដូរប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។ ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ…
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុសបានប្រដេញស្ទាក់ ចាប់បានរថយន្តដឹកឈើប្រណិត មួយគ្រឿងនិងឃាត់ខ្លួនមនុស្ស ២ នាក់
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុសបានប្រដេញស្ទាក់ ចាប់បានរថយន្តដឹកឈើប្រណិត មួយគ្រឿងនិងឃាត់ខ្លួនមនុស្ស ២ នាក់ ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុស បានប្រដេញស្ទាក់ ចាប់បានរថយន្តដឹកឈើប្រណិតមួយគ្រឿងនិងឃាតខ្លួនមនុស្ស២នាក់នៅនៅពេលជនល្មើសបើកកៀររថយន្តសមត្ថកិច្ច បណ្ដាលឱ្យធ្លាក់ផ្លូវហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនមនុស្សនិងរួមវត្ថុតាង នាំមកទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង។បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុស បានអោយដឹងថា រថយន្តដែលបង្ក្រាបបាន ខាងលើនេះម៉ាកTundraពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AZ-9137…
សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ យករថយន្តស្លាកលេខខេមរភូមិន្ទ ទៅឃាត់រថយន្តដឹកទំនិញ ដើម្បីសម្លុតគំរាមកំហែងទារប្រាក់ បង្កការភ្ញាក់ផ្អើល
សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ យករថយន្តស្លាកលេខខេមរភូមិន្ទ ទៅឃាត់រថយន្តដឹកទំនិញ ដើម្បីសម្លុតគំរាមកំហែងទារប្រាក់ បង្កការភ្ញាក់ផ្អើលភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានផ្ទះល្វែងខាងត្បូងវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស…
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ពីព្រះសង្ឃ និងសប្បុរសជន
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ពីព្រះសង្ឃ និងសប្បុរសជន ខេត្តកំពង់ចាម : ដោយការជឿជាក់លើការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនិងជម្ងឺកូវីដ-១៩ ក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ក្នងព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឃើញថាមានសប្បុរសជនជាបន្តបន្ទាប់ បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ…
រយៈពេលជាង០៤ឆ្នាំ ដោយស៊ូទ្រាំលែងបាន ទើបប្រពន្ធដាច់ចិត្តប្ដឹងសមត្ថកិច្ចចាប់!
រយៈពេលជាង០៤ឆ្នាំ ដោយស៊ូទ្រាំលែងបាន ទើបប្រពន្ធដាច់ចិត្តប្ដឹងសមត្ថកិច្ចចាប់!បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ បន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ក្រោយពីការិយាល័យបង្ក្រាបការជួញដូរមនុស្សទទួលបានពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះឈ្មោះ យ៉េត លីន អាយុ៣៤ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងប្ដីរបស់គាត់ ឈ្មោះ…