Author: rmnasia

រាត្រីសមោសររំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិននឹងប្រារព្ធធ្វើនៅយប់ថ្ងៃទី៣ខែកញ្ញានៅក្រុងប៉េកាំង

អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រសួងវប្បធម៌និងទេសចរណ៍ចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ផ្នែកការងារនយោបាយនៃគណៈកម្មាធិការយោធាមជ្ឈិមចិននិងរដ្ឋបាលក្រុងប៉េកាំងនឹងរៀបចំធ្វើរាត្រីសមោសររំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសនៅយប់ថ្ងៃទី៣ខែកញ្ញានៅក្រុងប៉េកាំង ។ ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រសួងវប្បធម៌និងទេសចរណ៍ចិននឹងរៀបចំឱ្យមានការសម្តែងសិល្បៈល្អៗសម្រាប់រំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសពីខែសីហាដល់ខែតុលាខាងមុខនេះ ។ ក្រសួងវប្បធម៌និងទេសចរណ៍ចិននិងសមាគមអក្សរសាស្ត្រនិងសិល្បៈចិននឹងរៀបចំធ្វើការតាំងពិព័រណ៍ស្នាដៃវិចិត្រសិល្បៈសម្រាប់រំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសពីខែសីហាដល់ខែកញ្ញានៅវិចិត្រសាលចិន ៕

និយ័តករធានារ៉ាប់រងកម្ពុជា និងភាគីពាក់ព័ន្ធ រួមគ្នាត្រួតពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រ ដើម្បី​ជំរុញ​កំណើន​ទីផ្សារ​វិស័យ​ធានា​រ៉ាប់រង

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែកក្កដានេះ បានបើកសិក្ខាសាលាស្ដីពីការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ក្នុងគោលដៅត្រួតពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនទីផ្សារ និងការអភិវឌ្ឍនៃវិស័យធានារ៉ាប់រង ព្រមទាំងបង្កើតភាពធន់ទៅនឹងវិបត្តិនានា។ ថ្លែងក្នុងពិធីនោះ លោកប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា កន្លងមកនេះ…

សៀមរាប៖ ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខប្រចាំខែ និងដាក់ទិសដៅសម្រាប់ខែបន្ទាប់

នៅវេលាម៉ោង ៨:០០នាទី ព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការផ្នែក…

ក្រសួងប្រៃសណីយ៍ បើសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដោយមានអ្នកចូលរួមពីតំណាង UNESCO តំណាងអង្គការអន្តរជាតិ ជនបង្គោល និងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ…

លោក ម៉េត មាសភក្ដី តែងតាំងជាអភិបាលរងខេត្តឧត្តរមានជ័យថ្មី ជំនួសលោក ឃិន ញ៉ាន

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តឧត្តរមានជ័យ។ក្នុងពិធីនេះ លោក ម៉េត មាសភក្ដី ត្រូវបានតែងតាំងជាអភិបាលរងខេត្តថ្មី…

មេឈ្មួញឈើឈ្មោះ “ទូ” ត្រូវគេគិតថាជាអ្នកស្ថិតនៅពីក្រោយបទល្មើសព្រៃឈើរយៈពេលយូរណាស់មកហើយ សមត្ថកិច្ចមិនធ្លាប់បង្ក្រាបទាន់ចិត្ត

ខេត្តមណ្ឌលគិរី៖ មេឈ្មួញឈើម្នាក់ឈ្មោះ “ទូ” ដែលត្រូវគេគេស្គាល់ថាបានជួញដូរ និងដឹកជញ្ជូនឈើខុសច្បាប់ជាយូរឆ្នាំមកហើយ នៅតែបន្តសកម្មភាពរបស់ខ្លួនដោយគ្មានការខ្លាចក្រែងរឯងនិងញញើតច្បាប់ឡើយ។ បើតាមប្រភពព័ត៌មានជាច្រើនបានបង្ហើបថា លោកទូមានទីលំនៅនៅខេត្តមណ្ឌលគិរី ហើយតែងប្រើរថយន្តដឹកឈើ ដើម្បីជៀសវាងការចាប់ខ្លួនពីសំណាក់សមត្ថកិច្ច។កាលនៅវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកទូត្រូវបានឃើញដឹកឈើតាមរថយន្តឡង់គីស័រ ពណ៌ខ្មៅលាយស ផ្លាកលេខភ្នំពេញ 2AM-5906 ឈើត្រូវបានដាក់បំបាំងក្នុងរថយន្តដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ…

ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ទី​០១ ខែកក្កដា ឆ្នាំ​២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមត្រូវបានអមដំណើរដោយ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន…

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ទទួលយកសំណើរជាអគ្គភ័ស្តុភារជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង…

និយ័តករធានារ៉ាប់រងកម្ពុជា ចុះផ្សព្វផ្សាយ “នីតិវិធីនៃការទទួល និង​ដោះ​ស្រាយ​បណ្តឹងធានារ៉ាប់រង” ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តតាកែវ

ខេត្តតាកែវ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៥ ខែមិថុនា បានចុះផ្សព្វផ្សាយ “នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង” ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តតាកែវ ក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងមានការចូលរួមពីលោក ម៉ម កាយ អភិបាលរងខេត្តតាកែវ។ ការចុះផ្សព្វផ្សាយ…

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាចូលរួមលើកកម្ពស់សេវាសុខភាពសាធារណៈ

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន (ក្នុងបរិវេណព្រឹទ្ធសភា) មានរៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបរិច្ចាគរថយន្តពេទ្យចល័ត១គ្រឿងដែលជាអំណោយរបស់មូលនិធិចិនPEACELANDជូនដល់សមាគមមិត្តភាពកម្ពុជា-ចិន។ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, លោក Liu Wenzhi តំណាងមូលនិធិចិនPEACELANDដែលជាម្ចាស់ជំនួយ,  លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចូលរួម។ បើតាម លោកបណ្ឌិត…

You missed