Month: June 2025

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ទទួលយកសំណើរជាអគ្គភ័ស្តុភារជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង…

និយ័តករធានារ៉ាប់រងកម្ពុជា ចុះផ្សព្វផ្សាយ “នីតិវិធីនៃការទទួល និង​ដោះ​ស្រាយ​បណ្តឹងធានារ៉ាប់រង” ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តតាកែវ

ខេត្តតាកែវ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៥ ខែមិថុនា បានចុះផ្សព្វផ្សាយ “នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង” ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តតាកែវ ក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងមានការចូលរួមពីលោក ម៉ម កាយ អភិបាលរងខេត្តតាកែវ។ ការចុះផ្សព្វផ្សាយ…

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាចូលរួមលើកកម្ពស់សេវាសុខភាពសាធារណៈ

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន (ក្នុងបរិវេណព្រឹទ្ធសភា) មានរៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបរិច្ចាគរថយន្តពេទ្យចល័ត១គ្រឿងដែលជាអំណោយរបស់មូលនិធិចិនPEACELANDជូនដល់សមាគមមិត្តភាពកម្ពុជា-ចិន។ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, លោក Liu Wenzhi តំណាងមូលនិធិចិនPEACELANDដែលជាម្ចាស់ជំនួយ,  លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចូលរួម។ បើតាម លោកបណ្ឌិត…

សម្តេចតេជោ ហ៊ុន សែន៖ ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម និងកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនសារនយោបាយទៅក្រុមថ្នាក់ដឹកនាំថៃ ជាពិសេសក្រុមជ្រុលនិយម ឲ្យចងចាំសិន្ធិសញ្ញាបារាំង-សៀម ហើយកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ។​ តាមរយៈចូលទៅឆ្លើយជាមួយបងប្អូនប្រជាពលរដ្ឋ នៅលើ Facebook នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម…

បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បណ្ណាល័យមេគង្គ-ឡានឆាងទី៣ដែលស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលៀប ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ក្នុងនាមមូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និងមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេសដែលជាម្ចាស់ជំនួយ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន…

លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស

អ្នកយកព័ត៌មានបានទទួលដំណឹងពីការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញាខាងមុខ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិននឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។ គួរបញ្ជាក់ថា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែមិថុនា ដើម្បីធ្វើបទឧទ្ទេសនាមអំពីការងាររៀបចំចាត់ចែងនៃសកម្មភាពរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ៕

កិច្ចពិភាក្សារវាង គណៈកម្មការទី ៥ ព្រឹទ្ធសភា ជាមួយក្លឹបអ្នកកាសែតកម្ពុជាស្ដីពី ” នយោបាយការទូតសភា ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការ នៅវិមានព្រឹទ្ធសភា

ភ្នំពេញ៖ ដោយមានកិច្ចសហការជាមួយគណ:កម្មការទី៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សាលើប្រធានបទ «នយោបាយការទូតសភា» ដែលរៀបចំធ្វើឡើងនៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពី អ្នកសារព័ត៌មានចំនួន៧៤នាក់។ ការរៀបចំវេទិកាពិភាក្សាខាងលើនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវ «នយោបាយការទូតសភា» ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាអ្នកនាំពាក្យព្រឹទ្ធសភា…

មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន!

តាមរយៈ ផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះ សម្តេចបវរធិបតី និងសម្តេចតេជោ ក្នុងការ ដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់» ដោយក្នុងនោះ…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា!

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារគ្រឿងបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមការពារ…

ព្រឹត្តិការណ៍ «ការធ្វើដំណើរថ្មើរជើង Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ការធ្វើដំណើរថ្មើរជើង Solidarity March នឹងចាប់ផ្ដើម ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជន តាមរយៈការ បង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី។ ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមច្រើន មកពីទីតាំងផ្សេងៗគ្នា ចូលរួមដើរពីតំបន់កោះពេជ្រ ដល់វិមានឯករាជ្យ។ ក្រោមទង់ជាតិតែមួយ…

You missed