គ្រោះថ្នាក់ចរាចរណ៍ជាឯកតោភាគី បានឆក់យកជីវិតមនុស្ស ចំនួន ៤ នាក់ស្ថិតនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ៖ នៅវេលាម៉ោង13.40នាទីរសៀលថ្ងៃទី22ខែសីហាឆ្នាំ2021នេះមានគ្រោះថ្នាក់​ចរាចរណ៍​មួយកេីតឡេីងនៅចំណុចបង្គោលគីឡូម៉ែត្រលេខ25លេីកំណាត់ផ្លូវជាតិលេខ58កន្លែងផ្លូវកែងខ្លាំងក្នុងភូមិតេជោភ្នំឆ័ត្រ​ ឃុំនិងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ​ បង្ករឡេីងដោយរថយន្តទំនេីប១គ្រឿងMAZDA PICH UPពណ៌ស​ពាក់ស្លាកលេខMR SELLA​ បានរ៉េចង្កូតជ្រុលទៅធ្លាក់ទឹកស្រះ​ ធ្វេីឲ្យមនុស្សក្នុងរថយន្តចំនួនបួននាក់ស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្ដង។ តាមការស្រាវជ្រាវរបស់សមត្តកិច្ចឲ្យដឹងថា​ អ្នកស្លាប់ដោយគ្រោះថ្នាក់ជាឯកតោភាគីទាំងបួននាក់នេះមាន​១.ឈ្មោះគិមហេង​ ភេទប្រុសអាយុ55ឆ្នាំ​ជាអ្នកបេីករថយន្ត​ មានទីលំនៅភូមិយាងថ្មី​ ឃុំកូបស្រុកអូរជ្រៅខេត្ត​បន្ទាយមានជ័យ​មានមុខរបរលក់គ្រឿងសំណង់នៅទល់មុខធនាគារអេសុីលីដាឃុំកូប។ ២.គង់វណ្ណាភេទស្រីអាយុ53ឆ្នាំជាប្រពន្ធគិមហេង។ ៣,គិមធាភេទស្រីអាយុ42ឆ្នាំ​ ជាប្អូនបង្កេីតគិមហេង។ ៤,កុមារី​ ហេង​ រតនាអាយុ6ឆ្នាំត្រូវជាចៅបង្កេីតគិមហេង។ តាមការសន្និដ្ឋាន​របស់លោកសែសវិបុលអធិការប៉ូលីសស្រុកអូរជ្រៅដែលពិនិត្យតាមដានរថយន្តនិងសភាពផ្លូវនៅកន្លែងកេីតហេតុឲ្យដឹងថារថយន្តបេីកបរក្នុងល្បឿនលឿន​លុះមកដល់ផ្លូវកែងក៏បួងចង្កូតខ្លាំងបណ្ដាលឲ្យឡានក្រឡាប់ជាច្រេីនត្រឡប់ហេីយធ្លាក់ចូលក្នុងស្រះ​ បណ្ដាលឲ្យអ្នកនៅក្នុងឡានទាំងអស់គ្នាឈ្លក់ទឹកស្លាប់តែម្ដងទៅ​ ព្រោះពេលឡានជួបគ្រោះថ្នាក់ភ្លាមគ្មានអ្នកណានៅក្បែរទេព្រោះជាកន្លែងស្ងាត់​ ទម្រាំមានអ្នកធ្វេីដំណេីរមកឃេីញហេីយក៏មិនបានជួយសង្គ្រោះភ្លាមៗគឺត្រូវទូ​រស័ព្ទទៅរាយការជូនសមត្តកិច្ចសិន​ ទម្រាំកម្លាំងមកដល់អ្នករងគ្រោះដាច់ខ្យល់ស្លាប់អស់គ្មានសល់។ លោកសែស​ វិបុលអះអាងទៀតថា​ ឡានក្រឡាប់ជាច្រេីនត្រឡប់ធ្វេីឲ្យអ្នកជិះខាងក្នុងរបួសគ្រាំ្រគាមិនអាចរកផ្លូវចេញរួចទេីបកេីតមានសោកនាដកម្មទាំងគ្រួសារដូច្នេះ។ សូមជម្រាបថាមច្ចុរាជដងផ្លូវចាំតែលេបត្របាក់យកជីវិតមនុស្សគ្រប់ពេលដោយគ្មានការយោគយល់អ្នកណាេឡីយ​ ដូច្នេះសូមអ្នកធ្វេី​ចរាចរណ៍​លេីដងផ្លូវបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ កុំភ្លេច​ ថ្ងៃនេះថ្ងៃស្អែក​ កុំឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​។ អក្ខរា០២​ រូបថតផ្ដល់ដោយលោកខៀរបូរី

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕