ផ្សារនានាក្នុងក្រុងបាត់ដំបងបេីកដំណេីរការវិញហេីយ​ នៅឡេីយតែផ្សារធំមួយប៉ុណ្ណោះ

​ក្រុងបាត់ដំបង៖​ ព្រឹក​ថ្ងៃទី២២សីហានេះផ្សារស្ទេីរទាំងអស់នៅក្រុងបាត់ដំបងបានបេីកដំណេីរការលក់ដូរដូចធម្មតាវិញហេីយក្រោយពីបានបិទអស់រយះពេល៣សប្ដាហ៍​កន្លងមក​ ចម្លែកអីមានតែផ្សារធំបាត់ដំបងឬផ្សារក្រោម(ខ្លះហៅផ្សារណាត់)មួយគត់ដែលនៅចំកណ្ដាលទីក្រុងបែរជានៅមិនទាន់ដំណេីរការបេីកលក់ដូរដូចផ្សារដទៃឯទៀត? ។ តាមការសាកសួរពីអាជីវករដែលអ្នកយក​ព័ត៌មាន​យេីងប្រទះជួប​ ពីរ-បីនាក់កំពុងបោសសំអាតតូបរបស់ខ្លួននៅក្នុងផ្សារនាព្រឹកថ្ងៃទី22សីហានេះឲ្យដឹងថា​ ក្រោយ​ឱសានវាទ​បី​សប្ដាហ៍​ដែលត្រូវផុតនៅថ្ងៃទី21សីហាម្សិលមិញ​ ថ្ងៃនេះគឺជាថ្ងៃត្រូវបានអនុញ្ញាត្តឲ្យអាជីវករទាំងអស់ចូលបេីកតូបលក់ដូរដូចធម្មតាវិញ​ តែការដែលផ្សារធំមិនបានបេីកលក់ក្នុងថ្ងៃនេះដូចផ្សារដទៃទៀតមិនមែនមកពីអាជីវករមិនចង់ចូលលក់ទេគឺមកពីខាងផ្សារ(គណកម្មាការផ្សារ)មិនបានបេីកទ្វារឲ្យអាជីវករចូលធ្វេីអាជីវកម្មកាលពីព្រឹកមិញនេះដោយទ្វារផ្សារនៅចាប់សោរនៅឡេីយហេីយថែមទាំងបានឮលោកគណកម្មាការផ្សារម្នាក់ឈ្មោះសំ​ រី​ និយាយទូរស័ព្ទ​សុំកម្លាំងសន្តិសុខឲ្យមកដេញពួកអាជីវករទៀតផង។ លុះអាជីវករត្រឡប់ទៅវិញអស់ទេីបគេឃេីញសន្តិសុខមកបេីកទ្វារផ្សារនៅវេលាម៉ោង9.30នាទីទៅហេីយ។ ឯពួកគាត់ពីរបីនាក់ដែលមិនទាន់ទៅផ្ទះនេះពេលឃេីញទ្វារបេីកក៏ចូលមកបោសសំអាតតូបតែម្ដងទៅដេីម្បីត្រៀមលក់ដូរនៅថ្ងៃស្អែក​ ចំណែកថ្ងៃនេះឆាចោលម្ងៃហេីយព្រោះថាបេីលក់តែពីរបីតូបគ្នាគាត់នេះក៏គ្មានអ្នកណាចូលទិញដែរ។ ការឆកល្វែងមិនបានបេីកលក់នៅថ្ងៃដំបូងនេះអាជីវករបានបន្ទោសទៅលេីគណកម្មាការផ្សារដែលសុទ្ធតែជាមន្ត្រីចូលនិវត្តន៌ចាស់ៗណាស់ទៅហេីយម្លោះហេីយធ្វេីការតែងយុឺតយ៉ាវមិនទាន់សភាពការដូចផ្សារផ្សេងឯទៀត។ សូមជម្រាបថាគណកម្មាការផ្សារធំបាត់ដំបងនេះបច្ចុប្បន្ននៅសល់គ្នាតែ៤នាក់ទេគឺ១.លោកតា​ វង​ កាអ៊ុន​ មានអាយុប្រហែល៨០ឆ្នាំជាមន្ត្រីចូលនិវត្តន៌,​ ២.លោក​ ហេង​ ប៊ន​ អាយុជិត៧០ឆ្នាំមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុុខេត្តដែលចូលនិវត្តន៌យូរហេីយ,៣.លោកសំ​ រីអាយុជាង៦០ឆ្នាំ(មន្ត្រីនគរបាលចូលនិវត្តន៌)៤.លោកវុិត​ មាន(នគរបាលក្នុងជួរគណកម្មាការផ្សារ)។ ដោយឡែកលោកម្នាក់ក្នុងជួរគណកម្មាការផ្សាធំនេះដែលសុំមិនបញ្ចេញឈ្មោះបានបន្ទោសទៅខាងថៅកែភាសុីផ្សារដែលខ្វះការទំនាក់ទំនងជាមួយអាជ្ញាធរដែនដីទេីបបានជាមានការខកខានបេីកអាជីវកម្មថ្ងៃដំបូងនេះ។ គប្បីរំលឹកថា​ ផ្សារធំបាត់ដំងនេះជាផ្សារដែលមានវ័យចំណាស់១នៅចំកណ្ដាលក្រុងបាត់ដំបង។ កាលពីសង្គមចាស់គេហៅឈ្មោះថាផ្សារក្រោម(ធ្លាប់មានឈ្មោះក្នុងបទចម្រៀង​មរតកដេីម)ខ្លះហៅថាផ្សារវិលព្រោះជុំវិញផ្សារជាផ្លូវឯកទិសត្រូវតែជិះវិលមួយជុំ។ ខ្លះហៅថាផ្សារវុីល(vill=ក្រុង)ព្រោះនៅចំកណ្ដាលក្រុង។ ក្នុងរបបប៉ុលពតត្រូវគេទុកចោល​ រហូតដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា​(ទសវត្សទី៨០) ១ឆ្នាំម្ដងត្រូវបានគេបង្កេីតជាផ្សារណាត់​ ដោយមានមន្ទីរនានាជុំវិញខេត្តនិងបណ្ដាស្រុកនានាយកផលិតផលដែលអង្គភាពឬស្រុកខ្លួនមានយកមកដាក់តាំងលក់​ ទេីបមានគេហៅថាផ្សារណាត់ៗជាប់រហូតមក​ ពិសេសអ្នកបាត់ដំបងដែលកេីតក្រោយឆ្នាំ1975កម្រស្គាល់ឈ្មោះចាស់របស់ផ្សារនេះណាស់។ ចាប់ពីបេីកដំណេីរការទីផ្សារសេរីមកផ្សារធំបាត់ដំបងនេះ​ ទេីបតែមានគណកម្មារផ្សារ៣ជំនាន់ប៉ុណ្ណោះ​ គឺដំបូងឈ្មោះលោកផង់​ សារ៉េតជាប្រធាន​ ក្រោយ​លោកផង់សារ៉េតទទួលមរណភាពដោយអំពេីចោរកម្ម(ប្លន់សម្លាប់យកម៉ូតូ)​ ក៏មានឈ្មោះលោ​ក​ នាគ្រី​ ជាប្រធាន​ ហេីយគណកម្មាការជំនាន់ទីបីនេះគឺមាន១.លោក​ វង​កាអ៊ុនមន្ត្រីសាលាខេត្តជាប្រធាន​ ២.លោកហេង​ ប៊នមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,៣.លោកសំ​ រី​ នគរបាលខេត្ត,៤.លោកសុខផេង​ នគរបាលខេត្ត,៥.លោកស្រី​សុខ ខុន​ មន្ត្រីរតនាគាខេត្ត,៦.លោកវុិត​ មាន​ នគរបាលខេត្ត។ សព្វថ្ងៃនៅសល់តែលោកវុិត​ មាន​ ម្នាក់គត់ដែលមិនទាន់ដល់ឈ្មោះចូលនិវត្តន៌​ ឯឈ្មោះ៥នាក់ខាងលេីចូលនិវត្តន៌អស់ហេីយ​ តែមានតែ២នាក់ប៉ុណ្ណោះដែលចូលនិវត្តន៌ហេីយក៏ឈប់លែងមកធ្វេីការគឺលោកសុខផេងនិងអ្នកស្រី​ សុខខុន។ ចំណែកនិវត្តន៌ជន៣នាក់ទៀតដែលមានវ័យកាន់តែជរាណាស់ហេីយ​ នៅតែសកម្មនឹងការងារជាប្រធាននិងជាសមាជិកគណកម្មាការផ្សារនេះដដែល។ ក្នុងការដែលចេះតែទុកគោចាស់ប្រេីព្រោះស្គាល់ផ្លូវនេះតាមការឲ្យដឹងពីអ្នកលក់ដូរក្នុងផ្សារនិយាយថា​ មិនមែនពួកគាត់មិនចង់សម្រាកនោះទេ​ គឺមកពីខាងរដ្ឋបាលខេត្តយុឺតយ៉ាវក្នុងការដាក់មនុស្សថ្មីមកជំនួសពេក។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕