សមត្ថកិច្ចនគរបាល ឃាត់ខ្លួនបុរសម្នាក់ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ប្រពន្ធ  

ខេត្តកណ្ដាល:  នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឈ្មោះកែវ ចាន់ណេត ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ កែវ ចាន់ណេត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) ។ 

ចំណែកជនសង្ស័យឈ្មោះ រ៉េន ឡាកែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាប្ដីរបស់ជនរងគ្រោះ) ។ វត្ថុតាងចាប់យករួមមាន៖

១-កាំបិតផ្គាក់ចំនួន០១ ផ្លែដែក ដងឫស្សី មានប្រវែងសរុប៦៧ស.ម. (ផ្លែប្រវែង ៣០ស.ម និងដងប្រវែង ៣៧ស.ម), ២- ចង្ក្រានហ្គាស (ប្រភេទប្រើហ្គាសធុង) ចំនួន០១ , ៣-ទុយយោជ័រសម្រាប់ភ្ជាប់ធុងហ្គាសមានជាប់ក្បាលហ្គាសចំនួន ០១ ប្រវែងសរុប១.៧២ម. ។

កន្លងមកជនសង្ស័យនៅពេលដែលប្រើប្រាស់គ្រឿងញៀនរួចតែងតែស្រែកឡូឡា រករឿងជេរប្រមាថ និងគំរាមកំហែងចង់សម្លាប់ជនរងគ្រោះជាប្រពន្ធញឹកញាប់ ដោយជួនកាលធ្លាប់យកកាំបិត និង កណ្ដៀវមកជន្លរកាប់ក្បាលប្រពន្ធថែមទៀតផង ។ 

លុះនៅ ថ្ងៃ/ខែ/ឆ្នាំ និង វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានខឹងនឹងប្រពន្ធក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ទៅស្រែកសម្លុតគំរាមកំហែងចង់កាប់ប្រពន្ធរបស់ខ្លួន ទើបប្រពន្ធបានរត់គេចចេញពីផ្ទះ។ បន្ទាប់មកជនសង្ស័យបានចូលទៅក្នុងផ្ទះបាយ ហើយបានធ្វើសកម្មភាពកាច់បញ្ឆេះចង្ក្រានហ្គាសដើម្បីដុតផ្ទះរបស់ខ្លួនចោល បណ្ដាលឱ្យឆេះផ្ទះអស់មួយចំនួន និងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងដែលរស់នៅក្បែរនោះជាខ្លាំង ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕