សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ពីបទរក្សាទុកនូវសារធាតុញៀន 

ខេត្តបាត់ដំបង : នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០​២១​វេលាម៉ោង១៦និង​៣០នាទីនៅចំណុច ភូមិ​១៣​មករា​សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការរងផែន​ការងារប្រឆាំងគ្រឿង​ញៀន​ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង ដែលមានលោកវរ​សេនីយ៍ឯក​ពេជ្រ​ សារ៉ែន​ អធិការនគរបាល​ក្រុងបាត់ដំបង​ បានដឹកនាំ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង​ញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់​ដំបង  បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទ​ល្មើសជាក់​ស្តែង ឃាត់ខ្លួនជន​សង្ស័យ ចំនួន០៥នាក់គឺ៖

 ១-ឈ្មោះ ដារ៉ា សំប៊ុន ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅ ភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។ 

២-ឈ្មោះ លឿម សុវ៉ាត ហៅគួយ អាយុ៣៧ ឆ្នាំ មានទីលំនៅ ភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។ 

៣-ឈ្មោះ យឿង វាសនា ហៅពៅ អាយុ២៧ ឆ្នាំ មានទីលំនៅ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

៤-ឈ្មោះ ជឹម ផានុត ហៅចេក អាយុ២៣ ឆ្នាំមានទីលំនៅភូមិ១៣​មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

៥-ឈ្មោះ រិន ដារុន អាយុ២៥ ឆ្នាំមានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ខេត្ត បាត់ដំបង   ។

ក្នុងនោះដែលកម្លាំងសមត្ថកិច្ចបានដកវត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ៣១ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១០,១៤ក្រាម (ទាំងសម្បក)

– ទូរស័ព្ទដៃចំនួន០៤ គ្រឿង 

– ជញ្ជីងអេឡិចត្រូនិកសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង

– សម្ភារៈសម្រាប់ប្រើប្រាស់ និង សម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។

ហើយបច្ចុប្បន្នជនសង្ស័យទាំងនោះនិងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕