សមត្ថកិច្ច ឃាត់ខ្លួនក្រុមឆក់យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ បានចំនួន១៣នាក់ 

ភ្នំពេញ ៖  បង្ក្រាបឃាត់ខ្លួនក្រុមឆក់យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ បាន១៣នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍បានកើតឡើងអំឡុងខែកញ្ញា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ និងធ្វើការបង្ក្រាបបានជាបន្តរបន្ទាប់នៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ ក្នុងផ្ទះសំណាក់យីហោ សីហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម : 

ទី១/ឈ្មោះ អឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ ។

ទី២/ឈ្មោះប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាយ៉ាប សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 ទី៣/ឈ្មោះហ៊ុន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ទី៤/ឈ្មោះសេក រ៉ូនី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 ទី៥/ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ទី៦/ឈ្មោះម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ទី៧/ឈ្មោះឈាង ឈៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ទី៨/ឈ្មោះកឺម ម៉ាណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 ទី៩/ឈ្មោះឡាច ស្រីកុល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសថ្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទី១០/ឈ្មោះចាន់ ស្រីពីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅចង់ព្តែក សង្កាត់ព្តែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 ទី១១/ឈ្មោះឃឹម សុវិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូងមួយ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ទី១២/ឈ្មោះវ៉ែនហេង រដ្ឋា ហៅម៉ាប់ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ទី១៣/ឈ្មោះសុខ ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ក្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ពួកខ្លួនរួមជាមួយបក្សពួកចំនួន១៣នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ចំនួនពីរលើក។

លើកទី១នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលបានទូរស័ព្ទដៃមួយគ្រឿងម៉ាក់IPHONE 7PLUS ពណ៌ ប្រាក់រៀលចំនួន១៣០០០រៀល(មួយម៉ឺនបីពាន់រៀល)។ លើកទីពីរ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាកVIVO ពណ៌ខៀវ និងកន្លងមកក្រុមបក្សពួករបស់ខ្លួនបានធ្វើសកម្មភាព ឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតដល់ស្ពានអ្នកលឿង និងបណ្តោយផ្លូវ១១៦អា ផ្លូវ១១០ ជាច្រើនលើកតែមិនចាំថ្ងៃ ក្នុងខែកញ្ញា ខែតុលា ខែវិច្ឆិការ ឆ្នាំ២០២១។ 

សារភាពរបស់ជនសង្ស័យខាងលើ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ នគរបាលស្រុកកៀនស្វាយ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ បន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ ស្រី០២នាក់ បន្ថែមទៀតនៅផ្ទះសំណាក់យីហោ សី ហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមទាំងវត្ថុតាង ។

ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕