អគ្គីភ័យមួយបានកើតឡើងនៅក្នុងសង្កាត់ទឹកល្អក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ

រាជធានីភ្នំពេញ​៖នៅវេលាម៉ោង​ ១១និង១៥​ នាទីព្រឹក​ ថ្ងៃច័ន្ទ​ ១១រោច​ ខែអស្សុជ​​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា​​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែងកើតឡើង​នៅចំណុចផ្ទះលេខ២៥០ ផ្លូវ១៤៦z​ ភូមិ១០​ ក្រុម២៨​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។  ម្ចាស់ទីតាំងឈ្មោះ: ​ជួង​ ម៉េងគួង​​ ភេទ​ ប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ មុខរបរ​បច្ចុប្បន្នលក់ដូរ​ ។ បើតាមប្រភពពីកន្លែងកើតតែបាយហើយដឹងថា មូលហេតុបណ្តាល​ហើយមានណាគេភ័យកើតឡើងមក​ពី​ឆ្លងចរន្តអគ្គិសនី​ ។ 

-​ ហើយផ្ទះដែលឆេះនេះជាងប្រភេទសំណង :​ ថ្មបេតុង​ (៥ម៉ែត្រ​​ x ១២ម៉ែត្រ​)​ បានខូចខាតសំភារះ: ឆេះស្តុបគ្រឿងជ័រ​ តុ​ ទូរ​ កៅអេីយ នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងគ្មាន នរណាម្នក់រងរបួសឬក៏បាត់បង់អាយុជីវិតនោះឡើយ​ ។

សមត្ថកិច្ចបានប្រើ រថយន្តរបស់​ការិយាល័យ​​អគ្គិភ័យចេញ​អន្តរាគមន៍​​ :​ ចំនួន ០៧​ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៧​ រថយន្ត​​ ស្មេីរនឹង​ ២៨​ ម៉ែត្រគូប​ ​។ 

-​ រថយន្ត​ជំនួយមកពីទីក្រុងអូឡាំព្យា​ ចំនួន​ ០២​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០២​ រថយន្ត​ ស្មេីរនឹង​ ១២​ ម៉ែត្រគូប​  ។ 

​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ១២និង៤៥​ នាទីថ្ងៃត្រង់​ ថ្ងៃខែឆ្នាំដដែល​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕