ករណីក្រឡាប់រថយន្ត នៅស្រុកដងទង់ ខេត្តកំពត បណ្តាលអោយមនុស្ស៧នាក់បានស្លាប់

ខេត្តកំពត ៖ នៅរសៀលថ្ងៃី០២ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តនៅលើផ្លូវ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

តាមការរាយការណ៍របស់ភ្នាក់ងារព័ត៌មាន RMN News បានឱ្យដឹងថា : រថយន្តរបស់រងគ្រោះ បានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិច បើកបរក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យបែកកងរថយន្តក្រឡាប់ចូល ក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តទាំង៧នាក់ បានស្លាប់ទាំងអស់តែម្តង។

ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ មានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់ផងដែរ។ សម្រាប់សាកសពជនរងគ្រោះទាំង៧នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ។

ហើយចំពោះព័ត៌មាននេះលម្អិត ជុំវិញករណីគ្រោះថ្នាក់ក្រឡាប់ រថយន្តខាងលើ អង្គភាពព័ត៌មាន RMN News នឹងផ្សាយបន្តនៅពេលក្រោយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed