បុរស៣នាក់ បបួលនារី២នាក់ ទៅផឹកស៊ីនៅក្នុងបន្ទប់ជួល បន្ទាប់ពីស្រវឹង ចាប់រំលោភបានសម្រេច រួចនាំគ្នាគេចខ្លួនបាត់

ភ្នំពេញ៖នារីរងគ្រោះ២នាក់ ទើបតែស្គាល់គ្នាជាមួយនិងជនសង្ស័យមានគ្នា៣នាក់ បានបបួលរូបនាងទៅផឹកស៊ីនៅក្នុងបន្ទប់ជួល បន្ទាប់មកឃើញរូបនាងស្រវឹងស្រា ស្រាប់តែជនសង្ស័យទាំង៣នាក់ បាននាំគ្នាចាក់សោបន្ទប់ពីខាងក្នុង រួចធ្វើសកម្មភាពចាប់សង្កត់រំលោភសេពសន្ថវ: ទៅលើរូបនាងបានសម្រេច បន្ទាប់មកជនសង្ស័យទាំង៣នាក់នោះ ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល ។
ហេតុការភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចក្រោយសាលា១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថាដំបូងឡើយដោយរូបនាងនិងជនសង្ស័យទាំង៣ នាក់នោះ ទើបតែស្គាល់គ្នានោះទេ ហើយក៏មិនសូវជាជិតស្និទ្ធនិងគ្នានោះដែរ លុះមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យរូបនោះ ក៏បានតេហៅរូបនាងទៅអង្គុយហូបអីផឹកស៊ីនៅក្នុងបន្ទប់ជួល បន្ទាប់មករូបនាងនិងមិត្តភក្តិក៏នាំគ្នាទៅអង្គុយផឹកស៊ីនិយាយគ្នាធម្មតា ក្រោយមកទៀតពួកនាង បានហូបស្រាអស់ជាច្រើនកំប៉ុង បន្ទាប់មកក៏ជនសង្ស័យទាំង៣នាក់ នាំគ្នាចាក់គន្លឹះពីខាងក្នុងរួចធ្វើសកម្មភាព ចាប់រំលោភទៅលើរូបនាងទាំង២នាក់ បានសម្រេច ទោះបីជារូបនាងស្រែកហៅឲ្យគេជួយយ៉ាងណា ក៏មិនមានអ្នកណាមកជួយដែរ លុះដល់ពេលរំលោភបានសម្រេច ជនសង្ស័យទាំង៣នាក់នោះ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងរួចក៏ពិនិត្យជុំវិញកន្លែងកើតហេតុ បន្ទាប់មកឲ្យនារីរងគ្រោះទាំងពីរនាក់ ទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ទឹកថ្លា ដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ច តាមឃាត់ខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕