ភរិយាអ្នកកាសែតម្នាក់ក្នុងចំណោម ៨ នាក់ដែលបានអាជ្ញាធរខេត្តព្រះវិហារចាប់ឃាត់ខ្លួនចោទពីបទកំហែងយកប្រាក់តាមបណ្ដឹងរបស់ថៅកែឈើ បានគាំងបេះដូងស្លាប់

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ភរិយាអ្នកសែតម្នាក់ក្នុងចំណោម៨នាក់ ដែលអាជ្ញាធរខេត្តព្រះវិហ៊ារចាប់ឃាត់ ចោទពីបទកំហែង យកតាមបណ្តឹង ថៅកែឈើបានគាំងបេះដូងស្លាប់ ដោយសាឈឺចិត្ត។
គេហទំពរ័ថ្មីពិតបានឲ្យដឹងថា លោកស្រី ឃុន ឡុង ភរិយារបស់ លោក ជា សាម៉ុន អ្នកសារព័ត៌មានMPN ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ ខេត្តព្រះវិហារ ពីបទ «កំហែងយក» តាមបណ្តឹងផ្ទាល់មាត់របស់ ថៅកែដេប៉ូឈើ បានស្លាប់ដោយគាំងបេះដូង។
ពេលនេះស្វាមីរបស់គាត់ដែលកំពុងជាប់ឃុំ មិនទាន់អាចទាក់ទងប្រាប់ដំណឹងពីមរណៈភាពរបស់ប្រពន្ធបាននៅឡើយទេ។
អ្នកសារពត៍មានជាច្រើនចាត់ទុកការចាប់អ្នកកាសែត៨រូបនៅខេត្តព្រះវិហ៊ារថាជាអំពើអយុត្តិធម៍ព្រោះវាជាល្បិចកលរបស់ថៅកែឈើខុសច្បាប់រៀបចំឡើងតែប៉ុនណោះ។
សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ លោកស្រី ឃុន ឡុង បានទៅសោយសុខក្នុងឋានបរមសុខកុំបីខានឡើយ ។មភ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed