អាជ្ញាធរក្រុងបានលុងនាំយកថវិកាជូនដល់សមាជិកក្រុមប្រឹក្សាក្រុងដែលកំពុងខ្វះខាតនិងមានជំងឺរ៉ាំរ៉ៃប្រចាំកាយ

ក្នុងនោះផងដែរលោកអភិបាលក្រុងក៏បានអំពាវនាវដល់សប្បុរសជនដែលមានបំណងចង់ជួយដល់ជនងាយរងគ្រោះទុរគតជន និងអ្នកទីទល័ ក្រអាចផ្ដល់អំណោយឬថវិកាតាមរយៈអាជ្ញាធរមូលដ្ឋានដើម្បីផ្ដល់ទៅឱ្យពួកគាត់ ដើម្បីកាត់បន្ថយការលំបាក ទាំងឡាយណាដែលកើតមានក្នុងជីវភាពរបស់ពួកគាត់។
ក្នុងពេលនោះដែ នោះអភិបាលក្រុងក៏បានដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងមូលដ្ឋានទាំងអស់ឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការសុខាភិបាល ៣ ការពារនិង ៣កុំ ដោយសារតែពេលនេះប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងតែរងនូវវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ នៅមិនទាន់ថមថយនៅឡើយ។
ជាមួយគ្នានេះលោករ័ត្ន យ៉ុនក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅដល់ថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់ដែល ជានិច្ចជាកាលតែងតែគិតគូដល់ប្រជារាស្រ្តស្មើគ្នាដោយមិនប្រកាន់ នៅរាល់និន្នាការណ៍ នយោបាយ ពណ៌ សម្បុរឬជាតិសាសន៍ ហើយលោកនឹងប្ដេជ្ញាខិតខំបន្តកិច្ចការបម្រើប្រជារាស្ត្រ ឲ្យកាន់តែល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំ។ដោយ: ស៊ាងហឿន

