ពលរដ្ឋ រងគ្រោះដោយទឹកជំនន់ និង ទុរគតជន ចាស់ជរា គ្មានទីពឹង២០គ្រួសារបានទទួលអំណោយមនុស្សធម៌

ខេត្តបន្ទាយមានជ័យ : ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១​ ទុរគតជន ចាស់ជរាគ្មានទីពឹងពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ២០គ្រួសារបានទទួលអំណោយពីក្រុមយុវជនការពារសន្តិភាព ដឹកនាំចែកដោយលោក​ សូ​ រតន:​ ប្រធានប្រតិបត្តិ​ក្រុមយុវជនការពារ​សន្តិភាព​ អមដំណើរដោយលោក ឈាង ឆុំ អនុប្រធានទី១ លោក ផេង ស៊ីម អនុប្រធានទី៣ លោក ផន សុភីរៈ លោកស្រី កាន ផល្លា អគ្គហិរញឹករង សមាជិកសមាជិការ នៃក្រុមយុវជនការពារសន្តិភាព ស្ថិតក្នុងភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកប្រធាន សូ រតនៈក្នងឱកាសចែកអំណោយទុរគតជន ចាស់ជរា គ្មានទីពឹង ជនរងគ្រោះដោយទឹកជំនន់លោកបានធ្វើការក្រើន រំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះការការពារនូវវីរុសកូវីត១៩ និងសូម ឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ.១៩ឲ្យបានគ្រប់ៗគ្នា ព្រមទាំងបានសំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋ សូមកុំភ្លេចនូវវិធានការសុខាភិបាល ជាពិសេសវិធានការ៣កុំ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដេីម្បីប្រយុទ្ធប្រឆាំង​ និងបង្ការការរីករាលដាលនៃជម្ងឺកូវីត១៩ផងដែរ ។

លោក​ សូ​រតន:​បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា អំណោយ

ដែលបានចែកជូនប្រជាពលរដ្ឋចំនួន២០គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានមាន៖

– អង្ករ១បេ – ទឹកត្រីមួយយួរ- ទឹកស៊ីអ៉ីវ១យួរ- នំមួយធុង- មីកំប៉ុង១យួរ ជាអំណោយទឹកចិត្តសប្បុរសរបស់លោក ផេង  ស៊ីម អនុប្រធានទី៣ នៃក្រុមយុវជនការពារសន្តិភាព និងភរិយា ព្រមទាំងក្រុមគ្រួសារ ៕

           ដោយ៖  ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed