រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ ទុកថា សិក្ខាសាលាស្តីពី “ការ អនុវត្តវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មាន ” គឺជាប្រវត្តិសាស្ដ្រថ្មីមួយសម្រាប់អ្នកសារព័ត៌ មាន

ចេញផ្សាយ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ 

 រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា សិក្ខាសាលាស្តីពី “ការអនុវត្តវិជ្ជាជីវៈ និងសេរី ភាពសារព័ត៌មាន “នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមាន ការខកខានដោយសារជំងឺកូវីដ-១៩ ។

ក្នុងឱកាសបើកសិក្ខាសាលាស្តីពី “ការអនុវត្តវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មានក្នុងក្រប ខ័ណ្ឌច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា” នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នេះជាសិក្ខាសាលាប្រវត្តិសាស្រ្ត ពីព្រោះយើងបានអញ្ជើញអ្នកជំនាញច្រើន គឺទី១ខាងមហាផ្ទៃ, ទី២ ក្រសួងយុត្តិ ធម៌ និងទី៣ក្រសួងព័ត៌មាន រួមគ្នាដើម្បីពិគ្រោះគ្នា ពីបញ្ហាដែលខុសឆ្គង ដែលមានការមិនយល់គ្នា មកអង្គុយពិភា ក្សាគ្នារកផ្លូវមួយសម្រាប់ដើរទាំងអស់គ្នា នេះគឺជាគោល ដៅធំរបស់យើង។

 “សិក្ខាសាលានេះ គឺដើម្បីជាសារចំណេះដឹង ពីព្រោះពេលខ្លះរដ្ឋបាលគាត់មិនយល់ដែរ ជួនកាលគាត់ទៅលើសទៅ ជួនកាលអ្នក កាសែតយើងក៏លើសទៅ ។ ការដែលលើកគ្នានឹងគឺមកពីយើងមិនបានជជែកគ្នា វាទៅហាក់ដូចជាការនយោបាយមួយដ៏ធំ ទៅជាឱកាសមួយវាប៉ះពាល់ ដែលនាយករដ្ឋមន្ត្រីសម្ដេចនាយក ហ៊ុន សែន ដែលបានប្រឹងណាស់ ដើម្បីធ្វើយ៉ាងណាឲ្យសារព័ត៌មានកម្ពុជាមានវិជ្ជាជីវៈមានចំណេះដឹងខ្ពស់ អាចថាជាអ្នកជួយបំភ្លឺដល់ប្រជាជនផង ក៏ជាស្ពានប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលផងនេះគឺជាគំនិតដ៏ធំរបស់សម្ដេចនាយករដ្ឋមន្ត្រី។ ប៉ុន្តែដោយសារការមិនយល់់គ្នាវាធ្វើឲ្យទៅជារឿងមួយដែលមានកករល្អក់រហូត ដល់មានការចោទរដ្ឋាភិបាលដែលការពិតគឺជាការងារឯក ជនគឺជាការសម្រេចចិត្តរបស់ឯកជនគឺជាការងារសម្រាប់ដែលដាច់ដោយឡែកមួយប៉ុន្តែយើងហាក់បីដូចជាយកដើមឈើមួយដើមមកជំនួសព្រៃទាំងមូល។ ដូច្នេះថ្ងៃនេះគឺយើងចង់មកចែកគ្នាអំពីបញ្ហានឹង ត្រូវស្វែងយល់ពីគ្នាដូចខ្ញុំបាននិយាយពីមុនហើយយើងមកមិនមែនដើម្បីជះភក់ដាក់ គ្នា ហើយក៏មិនមែនមកដាក់ ទោសគ្នា ប៉ុន្តែសំខាន់យើងត្រូវស្វែងយល់ថាវាស្អីដល់ចំណុចណា គួរតែឱ្យអ្នកកា សែតនៅចំណុចណា រដ្ឋបាលត្រូវសួរទៅដល់អ្នកកាសែតថា គួរធ្វើអ្វីខ្លះនៅតាមកន្លែងនីមួយៗនេះគឺជាការងារដែលយើងត្រូវនិយាយគ្នា”។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លើកឡើងថា «នរណាក៏អាចធ្វើកាសែតបានដែរ តែពេលចូលធ្វើកាសែត គឺត្រូវគោរពក្រិត្យក្រមរបស់វា ហើយច្បាប់ស្តីពីរបបសារព័ត៌ មានគឺសម្រាប់ទាំងអស់គ្នា មិនមែនតែសម្រាប់អ្នកសារ ព័ត៌មានទេ!» ដូចនេះការ យល់ដឹងការពីច្បាប់ សិទ្ធិសេរីភាព និងព្រំដែនកំណត់ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌ មាននេះ ពិតជាមានសារៈសំខានណាស់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕