លោក​ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេត្ត​ ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ជូន​ដល់​ក្រុម​គ្រួសារ​មន្ត្រី​នគរបាល​មរណៈ​ ចំនួន​០៤​ គ្រួសារ

10:56 pm 25 មិថុនា ឆ្នាំ 2021 ទំនាក់ទំនងផ្ដល់ព័ត៌មាន: 086976222 / 060278222 / 0977232222/
ខេត្ត​ព្រះ​វិហារ​ ៖​ នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២១​ លោក​ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ បាន​ចាត់តាំង​ឱ្យ​ លោក​ឧត្តមសេនីយ៍ត្រី​ ឌិន​ ស៊ី​ដា​រ៉េ​ត​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ធនធានមនុស្ស​ ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ជូន​ដល់​ក្រុម​គ្រួសារ​មន្ត្រី​នគរបាល​មរណៈ​ ចំនួន​០៤​ គ្រួសារ​សរុប​ជា​ទឹកប្រាក់​ចំនួន​ ២៤.០០០.០០០​ រៀល​ (​ម្ភៃ​បួន​លាន​រៀល​គត់​)​ និង​សារលិខិត​ចូលរួម​រំលែក​មរ​ណះ​ទុក្ខ​ ព្រមទាំង​ថវិកា​ របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​រឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ សរុប​ចំនួន​ ៧.០០០.០០០​រៀល​ (​ប្រាំពីរ​លាន​រៀល​គត់​)​ ជូន​ដល់​សព​មរ​ណះ​ដោយ​ជម្ងឺ​ កូ​វី​ដ​.១៩​។​
​ដូច​មាន​រាយ​ឈ្មោះ​ជូន​ខាងក្រោម​ ៖​
១.​ លោកស្រី​ ចៅ​ ស៊ី​ផា​ ត្រូវជា​បងស្រី​បង្កើត​ សព​លោក​វរសេនីយ៍ឯក​ ចៅ​ ស៊ី​ផល​ ជា​ស្នងការ​រង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ មរ​ណះ​ដោយ​ វិជ្ជមាន​ កូ​វី​ដ​.១៩​ បាន​ទទួល​ថវិកា​សរុប​ចំនួន​ ១៣.០០០.០០០​រៀល​ (​ដប់​បី​លាន​រៀល​គត់​)​ ក្នុង​នោះ​
-​ ថវិកា​ជំនួយ​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ចំនួន​ ៦.០០០.០០០​ រៀល​ (​ប្រាំមួយ​លាន​រៀល​គត់​)
-​ ថវិកា​របស់​សម្តេច​ក្រឡាហោម​ ចំនួន​ ៣.០០០.០០០​រៀល​ (​បី​លាន​រៀល​គត់​គត់​)​ និង​
-​ ថវិកា​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ចំនួន​ ៤.០០០.០០០​រៀល​ (​បួន​លាន​រៀល​គត់​)
២.​លោកស្រី​ ណែម​ ភាព​ ត្រូវជា​ភរិយា​ សព​លោក​វរសេនីយ៍ត្រី​ បូ​ ផាវ​ មន្ត្រី​នគរបាល​ចូល​និវត្តន៍​ អតីត​ជា​នាយ​ផ្នែក​រដ្ឋបាល​សរុប​ ការិយាល័យ​នគរបាល​ បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ បាន​ទទួល​ថវិកា​ជំនួយ​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ចំនួន​ ៦.០០០.០០០​ រៀល​ (​ប្រាំមួយ​លាន​រៀល​គត់​)​។​
៣.​លោកស្រី​ សុក​ ហ៊ូ​ ត្រូវជា​ភរិយា​សព​លោក​ អនុសេនីយ៍ទោ​ យូ​ គ្រី​ មន្ត្រី​នគរបាល​ចូល​និវត្តន៍​ អតីត​ជា​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ បាន​ទទួល​ថវិកា​ជំនួយ​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ចំនួន​ ៦.០០០.០០០​ រៀល​ (​ប្រាំមួយ​លាន​រៀល​គត់​)​។​
៤.​លោកស្រី​ អ៊ី​ ណា​រិ​ន​ ត្រូវជា​ភរិយា​សព​លោក​អនុសេនីយ៍ទោ​ ឈឹ​ម​ សុ​វ​ណ្ណា​ ជា​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង​ បាន​ទទួល​ថវិកា​ជំនួយ​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ចំនួន​ ៦.០០០.០០០​ (​ប្រាំមួយ​លាន​រៀល​គត់​)​។​
​ ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ឧត្តមសេនីយ៍ត្រី​ ស្នងការ​រង​ បាន​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​សព​ ហើយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ និង​ចូលរួម​រំលែក​ទុក្ខ​ ពី​សំណាក់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធានកិត្តិយស​សមាគម​ន៏​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ និង​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​ សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ផង​ដែរ​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕