កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានចុះល្បាតពួនស្ទាក់ ឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពកាច់សោម៉ូតូ

ខណៈនោះភ្លាមៗកម្លាំងនគរបាលក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីនិច សេរី២០២០ ពណ៌ទឹកក្រូចលាយសពាក់ស្លាកលេខភ្នំពេញ 1 IA 0375 យកមកសួរនាំនូវប៉ុស្តិ៍។
តាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈិន ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នំា មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូចំនួន៥ដង បានសម្រេចចំនួន៣ដង រហូតមកដល់យប់ថ្ងៃកេីតហេតុខាងលើ ទេីបកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបានតែម្ដង។
សូមបញ្ជាក់ថាកន្លងមកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យបានបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋានបានជាច្រើនហើយលោកបានយកចិត្តទុកដាក់រាល់ការបញ្ជាកម្លាំងចុះល្បាតតាមបណ្ដាលភូមិឃុំសង្កាត់បានយ៉ាងល្អប្រសើរនិងបង្ក្រាបបទល្មើសបានជាច្រើន។
ហើយបងប្អូនប្រជាពលរដ្ឋបានកោតសរសើរចំពោះលោកអធិការខណ្ឌពោធិ៍សែនជ័យ រាល់ការ ការពារសុវត្ថិភាពសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា។
ចំណែកជនល្មើស តើកាច់សោម៉ូតូខាងលើ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣កំពុងសាកសួរ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ ជំនាញនៃអធិការខណ្ឌបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕N7



