RMN.ASIAភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និង លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បានចេញអនុក្រឹត្យមួយ ដោយសម្រេចតែងតាំងមន្ត្រីរាជការទាំង៣រូប នេះ ជាអភិបាលនៃគណៈអភិបាលខណ្ឌ នៃរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ។នេះបើយោងតាម អនុក្រឹត្យដែល RAKSMEY NEWS ទើបទទួលបាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ ៕
អភិបាលខណ្ឌចំនួន៣រូប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងសម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល