អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រគល់រថយន្តពន្លត់អគ្គិភ័យថ្មីទំនេីបមួយគ្រឿង ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានលទ្ធភាពអាចពន្លត់បានដល់កម្ពស់ ៥២ម៉ែត្រ
ភ្នំពេញ : យោងតាមផេករបស់ស្នងការរាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្តពន្លត់អគ្គិភ័យទំនេីបមួយគ្រឿង ដែលជាការឧបត្ថម្ភរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្នុងពិធីប្រគល់ទទួលនេះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វត្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ៕