ឯកឧត្តម ម៉ូវ ម៉ានិត អភិបាលខណ្ឌទួលគសែនសុខ ចុះពិនិត្យការរៀបចំសម្អាតបរិស្ថាន អនាម័យបោកសំអាតទីធ្លាសាលាបឋមសឹក្សាភ្នំពេញថ្មីបាញ់ថ្នាំសម្លាប់មេរោគតាមថ្នាក់រៀន ដើម្បីត្រៀមបើកការសិក្សាឡើងវិញ ។(មានវីឌីអូ)

នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩ និង១៥ នាទីព្រឹក ឯកឧត្តម ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះពិនិត្យការរៀបចំសម្អាតបរិស្ថាន អនាម័យ សំអាតទីធ្លានៅសាលាបឋមសិក្សាភ្នំពេញថ្មី ដើម្បីត្រៀមបើកសាលារៀនឡើងវិញ នាពេលខាងមុខនេះ បន្ទាប់ពីបានបិទការសិក្សាផ្ទាល់នៅសាលារៀនជាបណ្ដោះអាសន្ន និងបានផ្លាស់ប្ដូរកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញវិញ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដល់ កុមារ និងយុវវ័យ មានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបន្តការចាក់ដូសទី២ នាពេលបច្ចប្បន្ននេះ ដែលបានបង្ហាញលទ្ធផលល្អ នឹងឈានដល់ការបើកសាលារៀនឡើងវិញ នាពេលឆាប់ៗខាងមុខ។

ឯកឧត្តមអភិបាលខណ្ឌ បានណែនាំបន្ថែមដល់ លោកនាយកសាលាទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខត្រូវណែនាំដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូត្រូវមានរក្សាអនាម័យឱ្យបានល្អត្រូវមានអាកុលសាប៊ូលាងដៃនិងពាក់ម៉ាសឲ្យបានគ្រប់គ្នាជាពិសេសត្រូវយកចិត្តទុកដាក់បំផុតទៅលើ ការអនុវត្តវិធានការ ៣ ការពារ និង៣ កុំ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេស ការសម្អាតបរិស្ថាន អនាម័យនៅក្នុងបរិវេណសាលា ដែលជាកត្តាសំខាន់សម្រាប់សុខុមាលភាពជុំវិញខ្លួន ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed