អធិការដ្ឋានខណ្ឌកំបូលឃាត់ខ្លួនក្រុមទីទុយដេីរគាស់ទ្វារផ្ទះពលរដ្ឋបានបីនាក់និងសម្ភារៈ​ប្រព្រឹត្ត​បទល្មេីស១ចំនួន ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ (មានវីឌីអូ)

រាជធានីភ្នំពេញ៖​ យប់ម៉ោង2រំលងអាធ្រាត្រ​ចូលថ្ងៃទី5ខែកញ្ញា​ឆ្នាំ2021​ សមត្តកិច្ចនគរបាលខណ្ឌកំបូលឃាត់ខ្លួនជនសង្ស័យ​បីនាក់​(ក្នុងចំណោមបួននាក់)​ដែលកំពុងធ្វេីសកម្មភាពឆ្កេីសសោរទ្វារកញ្ចក់ផ្ទះពលរដ្ឋម្នាក់ប្រុងលួចទ្រព្យសម្បត្តិនៅចំណុចខាងកេីតវត្តអង្គស្ដុក​ ភូមិ​ត្រពាំងពោធិ​ សង្កាត់ឪឡោក​ ខណ្ឌកំបូលរាជធានីភ្នំេញដែ​លមានម្ចាស់ផ្ទះឈ្មោះគន់​ ផាន្នីភេទប្រុសអាយុ៣៣ឆ្នាំមុខរបរបុគ្គលិកអចលនទ្រព្យ។

យោងតាមរបាយការណ៌របស់សមត្តកិច្ចអធិការដ្ឋានឲ្យដឹងថា​ នៅយប់រំលងអាធ្រាតថ្ងៃទី5ខែកញ្ញា​ក្រុមជនសង្ស័យមានគ្នាបួននាក់​ ដែលមានឈ្មោះ1,ស៊ុម ភ័ក្ត្រ​2,ប៊នសីហា3,រ៉េតពេជ្រ4,ឈ្មោះពេជ្រ​ បានជួបជុំគ្នានៅម្ដុំរង្វង់មូលចោមចៅខណ្ឌពោធិសែនជ័យដេីម្បិដេីររកលួចឆ្កេីសសោរទ្វារផ្ទះយកទ្រព្យសម្ប្តត្តិអ្នកស្រុកដោយ​ផ្ដេីមគំនិតដោយឈ្មោះស៉េីមសុភ័ក្ត្រ​ ព្រោះគេមាន​ឧបករណ៍​សម្រាប់ធ្វេីសកម្មភាពមួយកំផ្លេដាក់តាមខ្លួនស្រាប់។ និយាយ​គ្នា​រួចឈ្មោះប៊នសីហាបានជិះម៉ូតូC125ស៊េរុីឆ្នាំ2021ឌុបឈ្មោះស៊ុមសុភ័ក្ត្រ​ និងឈ្មោះរិទ្ធបេីកម៉ូតូម៉ាកZOOMER X ឌុបឈ្មោះរ៉េតពេជ្រធ្វេីដំណេីរតាមផ្លូវជាតិលេខ4បត់តាមទំនប់កប់ស្រូវ​ រួចបត់តាមផ្លូវបេតុងដល់ខាងកេីតវត្តអង្គស្ដុកឃេីញផ្ទះរបស់ឈ្មោះគង់ផាន្នីរាងដូចជាទំនងអាចធ្វេីសកម្មភាពបានព្រោះរាងស្ងាត់​ ពួកគេក៏ឈប់ម៉ូតូលេីផ្លូវបេតុង​ រួចឈ្មោះសុភ័ក្រ្ក​ និងឈ្មោះរិទ្ធ​បានដេីរចូលទៅធ្វេីសកម្មភាពឆ្កេីសសោរ​ ឯ2នាក់ទៀតនៅក្រៅឈរចាំមេីលផ្លូវ។ ពេលពួកគេកាន់ទួនល្វីសហៀបធ្វេីសកម្មភាពទៅហេីយស្រាប់តែមានសមត្តកិច្ចជិះម៉ូតូមកដល់ហេីយហៅអ្នកមេីលផ្លូវឈ្មោះប៊នសីហានិងរ៉េតពេជ្រសួរនាំ​ ឃេីញដូច្នោះក្រុមទីទុយ2នាក់ដែលចូលក្នុងក៏ផ្អាកសកម្មភាពហេីយរកកន្លែងពួនលាក់ខ្លួននៅទីងងឹត។

រីឯខាងសមត្តកិច្ចដោយមានមន្ទិលក៏នាំឈ្មោះប៊នសីហានិងរ៉េតពេជ្រព្រមទាំងយានជំនិះដែលជាមធ្យោបាយធ្វេីដំណេីរទាំង2គ្រឿងយកមកសាកសួរនៅប៉ុស្តិរដ្ឋបាលឪឡោក​ ។ ដោយការបុិនប្រសព្វក្នុងការសាកសួររបស់សមត្តកិច្ចអ្នកមេីលផ្លូវទាំង2នាក់ក៏ឆ្លេីយសារភាពអស់គ្មានសល់ថាមានបក្ខពួកខ្លួនពីរនាក់ទៀតកំពុងចូលទៅគាស់ផ្ទះគេ។ ភ្លាម​ៗនោះសមត្តកិច្ចក៏ត្រឡប់មកកន្លែងកេីតហេតុវិញហេីយបញ្ចាំងពិលរកមេីលក៏ឃេីញជនសង្ស័យឈ្មោះស៉េីមសុភ័ក្ត្រកំពុងសម្ងំពួនលាក់មុខនៅទីងងឹតតែគូថចេញកណ្ដាលវាល​ ឯម្នាក់ទៀតឈ្មោះរិទ្ធ​ បានរត់គេចខ្លួនបាត់។

នៅលេីខ្លួនជនសង្ស័យស៊ុម​ សុភ័ក្ត្រប៉ូលីសឆែកឃេីញមានដែកលួសកែច្នៃសម្រាប់ឆ្កេីសសោរ2,ដែកកែច្នៃចុងស្រួចសម្រាប់កាច់សោរម៉ូតូចំនួន1,ដង្កាប់ដែកដងជ័រ1,សោរខ្សៀរលេខ​10ចំនួន1,វត្ថុដែលជា​ឧបករណ៍​សម្រាប់ប្រ​ព្រិត្តអំពេីល្មេីសទាំងនេះរួមទាំងមធ្យោបាយមានម៉ូតូ​Honda Drem C125ពណ៌ខ្មៅស៊េរី021ពាក់ស្លាកលេខភ្នំពេញ1IV2824លេខតួនិងលេខម៉ាសុីន600128​ និងZoomerស៊េរី014ស្លាកលេខ1GO 0007លេខតួរនិងម៉ាសុីន510​2869​ ត្រូវបានសមត្តកិច្ច​ធ្វេីកំណត់ហេតុចាប់យកវត្ថុតាង​ ។

លុះព្រឹកថ្ងៃទី5ខែកញ្ញា​2021ឈ្មោះគន់ផាន្នីដែលជាម្ចាស់ផ្ទះបានមកដាក់ពាក្យបណ្ដឹងចោទប្រកាន់ពួកជនសង្ស័យនៅអធិការដ្ឋានខណ្ឌកំបូល។
ជនសង្ស័យទាំងបីនាក់ត្រូវប៉ុស្តិនគរបាលរដ្ឋបាលឪឡោកបញ្ជូនមកសាកសួរបន្តនៅអធិការដ្ឋានខណ្ឌកំបូលហេីយបច្ចុប្បន្នបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីដេីម្បីចាត់ការតាមនិតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕