កម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនពលករខ្មែរចំនួន ១១ នាក់ និងជនជាតិថៃម្នាក់ បម្រុងឆ្លងដែនខុសច្បាប់

.RMN . ASIA . October 8, 2021ប្រទេសថៃ ៖ កម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនពលករខ្មែរចំនួន ១១ នាក់ និងជនជាតិថៃម្នាក់ទៀត តាមគោលដៅចំនួន៣ ក្នុងស្រុកតែមួយ និងក្នុងថ្ងៃតែមួយ ខណ:ដែលពួកគេខ្លះបម្រុងរកច្រកចេញមកកម្ពុជាវិញ និងខ្លះទៀតកំពុងលបឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសថៃ។

ការឃាត់ខ្លួននេះបានធ្វើឡើងនាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២ សហការជាមួយតម្រួតការពារព្រំដែនថៃ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងរដូវកាល ការរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លា ។

តាមប្រភពបានឲ្យដឹងថា នៅគោលដៅទី១ បន្ទាប់ពីមានការសង្ស័យកម្លាំងការពារព្រំដែនថៃបានឃាត់រថយន្តមួយគ្រឿង ដែលកំពុងបើកបរលើកំណាត់ផ្លូវលេខ ៣០៨៥ ហើយត្រួតពិនិត្យឃើញថា អ្នកបើកបររថយន្តនេះគឺជាជនជាតិថៃ ឯអ្នកជិះខាងក្នុងចំនួន ៣ នាក់ (ស្រី១) គឺជាពលករខ្មែរ ដែលត្រឡប់មកពីទីក្រុងបាងកក និងបម្រុងរថយន្តដឹកទៅទម្លាក់នៅក្នុងភូមិសាស្ត្រ ណងច័ន្ទ ។

ចំណែកគោលដៅទី២ គឺកម្លាំងយោធាថៃ បានឃាត់ខ្លួនពលករខ្មែរ ចំនួន ៤ នាក់ (ស្រី១) នៅចំណុចច្រកទ្វារទី១ មុខផ្សារ ហ្គូលដិនកេត ក្នុងឃុំអារញ្ញប្រាថេត ដែលកំពុងរង់ចាំរករថយន្តបន្តដំណើរចូលទៅរកការងារធ្វើដោយខុសច្បាប់ នាទីក្រុងបាងកក។ ដោយឡែកគោលដៅទី៣ ត្រូវបានឃាត់ខ្លួនពលករខ្មែរ បន្ថែម ៤ នាក់ទៀត (ស្រី២) នៅក្នុងចម្ការអំពៅ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ដែលបានលបឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នពលករខ្មែរទាំង ១១ នាក់ ត្រូវបានកម្លាំងយោធាថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកអារញ្ញប្រាថេត ដើម្បីសាកសួរតាមនីតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕