ទីបំផុតប្រតិបត្តិការរុករករបស់សមត្ថកិច្ចករណីមនុស្សលុងទឹកត្រូវបានបញ្ចប់ ដោយក្រុមសង្គ្រោះបានម្នាក់ និង ៤នាក់ទៀតត្រូវបានស្លាប់បាត់បង់អាយុជីវិត

ខេត្តព្រះសីហនុ ៖ (ព័ត៌មានពិស្តារ)សមត្ថកិច្ចថ្លែងប្រាប់ថា សាកសពជនរងគ្រោះម្នាក់ទៀតចុងក្រោយគេ ភេទប្រុស ត្រូវបានសមត្ថកិច្ចនិងក្រុមសង្គ្រោះស្វែងរកឃើញ វេលាម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃ៨តុលា២០២១ ដូច្នេះក្នុងចំណោមជនរងគ្រោះទាំង៥នាក់ ដែលលង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពី រសៀលថ្ងៃ៧តុលាម្សិលមិញ រកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បញ្ជាក់ថា ជនរងគ្រោះជាសាច់ញាតិនឹងគ្នាដែលត្រូវជាបងប្អូនបង្កើតនិងជាបងប្អូនជីដូនមួយ រួមមាន៖ ទី១ , ឈ្មោះលេង ស្រីឌៀប ភេទស្រី អាយុ ២៥ ឆ្នាំ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង (ស្លាប់) ។ ទី២,ឈ្មោះ លេង ជ្រូក ភេទប្រុសអាយុ ១៩ឆ្នាំ,មុខរបរនៅផ្ទះ (ស្លាប់)។ ទី៣,ឈ្មោះ លេង ធីតា ភេទស្រីអាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លាប់)។ ទី៤, ឈ្មោះលេង ដាវ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លាប់)។ ទី៥,ឈ្មោះលេង ជា ភេទប្រុស អាយុ១១ឆ្នាំ ទីលំនៅ ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់(ជួយសង្គ្រោះបាន) ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *