កម្លាំងសមត្ថកិច្ចអាជ្ញាធរ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

RMN>September 20, 2021ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំងចំនួន ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០គ្រួសារ ដែលរស់នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ទីទួលសុវត្ថិភាព ដែលសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងប្រជាការពារភូមិ។

គួរបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារទឹកជំនន់ច្រើន ដោយសារមានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ និងទឹកដែលហូរមកពីប្រទេសថៃផងដែរនោះ បណ្តាលឱ្យមានទឹកជំនន់កើតមានឡើងជាបន្តបន្ទាប់។

នាពេលនោះផងដែល លោក វរសេនីយ៍ទោ មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត បានផ្តាំផ្ញើដល់បងប្អូនដែលរស់នៅតាមមាត់អូរព្រំដែនទាំងអស់ សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់ព្រោះនេះជារដូវវស្សា ងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀងណាស់ ត្រូវតែប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ និងសត្វអសីរពិសផ្សេងៗ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed