អគ្គីភ័យបានឆាប់ឆេះផ្ទះមួយខ្នង ថ្មក្រោម ឈើលើ នៅចំណុចក្រុមទី២៤ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ

ខេត្ត​បាត់ដំបង​ ៖ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង ២២:០៥ នាទីយប់ ស្ថិតនៅចំណុចក្រុមទី២៤ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន ០១ខ្នង ទំហំ ៧មx៩ម ធ្វើពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ អ៉ិច សារី ភេទ​ ប្រុស អាយុ ៦៣​ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ​ ។បណ្ដាលឱ្យខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង​ ។មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនិងបាត់បង់ជីវិតឡើយ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា: មូលហេតុ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូចក្នុងផ្ទះបាយ​ ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចនៃទំនាញពន្លត់អគ្គីភ័យបានចេញអន្តរាគមន៍ ភ្លាមៗនោះហើយ បានចេញរថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន ០១​ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ហើយអគ្គីភ័យបានរលត់ទៅវិញ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕