ស្ត្រីម្នាក់រងរបួសបែកក្បាលបន្ទាប់ពីជិះគេចគោលដៅត្រួតពិនិត្យចរាចរណ៍ ត្រូវបានសមត្ថកិច្ច យកវិទ្យុទាក់ទងវាយបណ្ដាលឱ្យរងរបួសបែកក្បាល
ភ្នំពេញ : នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង៨:៣០នាទី ស្រ្តីម្នាក់រងរបួសបែកក្បាលបន្ទាប់ជិះគេចពីគោលដៅអនុវត្តច្បាប់ចរាចរណ៍ត្រូវបានសមត្ថកិច្ច យកវិទ្យុទាក់ទងវាយបណ្ដាលរងរបួសបែកក្បាល ហេតុការណ៍នេះស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ហេតុអ្វីបានជានារីរងគ្រោះ ឃើញប៉ូលិសរត់គេច បើខ្លួនមិនមានកំហុស និង ជាមុខសញ្ញា របស់សមត្ថកិច្ច ? ការរត់គេចពីគោលដៅត្រួតពិត្យរបស់សមត្ថកិច្ច មានន័យថាយើងជាមុខសញ្ញាបទល្មើសអ្វីមួយ បើយើងជាបុគ្គលស្អាតស្អំមានអ្វីត្រូវខ្លាច សមត្ថកិច្ច ? ក្នុងនាមជាមន្ត្រីសាធារណៈបម្រើប្រជាពលរដ្ឋ ជាសមត្ថកិច្ចប្រើប្រាស់ ហិង្សាមកលើនារីភេទទន់ខ្សោយ ? បើទោះជាមុខសញ្ញា ឬ មិនគោរពច្បាប់ចរាចរណ៍គោដៅ ក្នុងនាមយើងជាមន្ត្រីអនុវត្តច្បាប់ គួរតែធ្វើការណែនាំ ឬផាកពិន័យ ទៅតាមច្បាប់ មិនត្រូវប្រើប្រាស់ហិង្សាបែបនេះទេ វាបំពានសិទ្ធិមនុស្ស ។ សារុបសេចក្តីមក ករណីនេះមកពីប្អូនស្រីរងគ្រោះ ជាអ្នកផ្តើមហេតុ ដោយសាររត់គេចគោលដៅត្រួតពិនិត្យចរាចរណ៍របស់សមត្ថកិច្ច គេកំពុងដាក់គោលដៅ ពិនិត្យចរាចរណ៍ ប៉ុន្តែសមត្ថកិច្ចក៏មិនត្រូវប្រើហិង្សាមកលើស្ត្រីទន់ខ្សោយដែរ ពីព្រោះយើងជាមន្ត្រីអនុវត្តច្បាប់ ៕