ពលរដ្ឋខ្មែរ ០៩នាក់ត្រូវបាន កម្លាំងចម្រុះឈរជើងការពារព្រំដែនស្រុកម៉ាឡៃចាប់ឃាត់ខ្លួនបានសង្ស័យថាឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ : លោកវិរៈសេនីយ៍ឯក ព្រុំ សុភាមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត សហការជាមួយផ្នែកសឹករងម៉ាឡៃនិង វីរៈសេនាតូចនគរបាលព្រំដែនគោកលេខ ៨១៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូស្រឡៅ បានចុះល្បាតនៅតាមព្រំដែនខ្មែរថៃបានប្រទះឃើញពលករខ្មែរចំនួន ៩ នាក់ដើរលួចឆ្លងដែនដោយខុសច្បាប់ នៅចំណុចភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ក្នុងនោះមានស្រី ០៣ នាក់ដែលពួកគេបំរុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃនៅព្រឹកថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២១។
លោកវិរៈសេនីយ៍ឯកព្រុំសុភាបានប្រាប់ឲ្យដឹងថាក្រោយពីឃាត់ខ្លួនបានពលរដ្ឋទាំង ៩ នាក់នោះហើយបានណែនាំដល់បងប្អូនកុំបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូល នាំបងប្អូនឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាក់ ជាបន្តបន្ទាប់ ជាពិសេសក្នុងដំណាក់ការនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះសូមបងប្អូនរក្សាកុំលាក ៣កុំ ៣ការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនគ្រប់គ្នាៗ។
លោកវិរៈសេនីយ៍ឯកព្រុំ សុភាបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពលករទាំង ៩ រូបនោះបានប្រគល់ទៅឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូស្រឡៅដើម្បីសាកសួរនិងបញ្ជូនទៅធ្វើចត្តាឡីស័ក ។
សូមបញ្ជាក់ផងដែរថា កន្លងមកកម្លាំងចម្រុះបានធ្វើការទប់ស្កាត់ពលករលួចឆ្លងដែននិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះបានឃាត់ខ្លួនពលករឆ្លងដែន បញ្ជូនទៅមណ្ឌលចិត្តាឡីស័ក ជាបន្តបន្ទាប់និងឃាត់ខ្លួនមេខ្យល់បានមួយចំនួនបញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។តែទោះបីជាសមត្ថកិច្ចគ្រប់ស្ថាប័នបានខិតខំប្រឹងប្រែងធ្វើការដូចជាភ្លៀងរលឹមយ៉ាងណាក៏ដោយក៏ហាក់បីដូចជាមិនមានការ ថយចុះនៅការនាំពលករខុសច្បាប់.លួចឆ្លងដែននៅតែបន្តពុំមានការគោរពច្បាប់និងខ្លាចរអាចំពោះវិធានការណ៌ សមត្ថកិច្ច ក្នុងខេត្តបន្ទាយមានជ័យសោះឡើយ។ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed