“មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥” បើកធ្វើនៅក្រុងប៉េកាំង
នៅ ថ្ងៃទី ១ ខែកញ្ញា “មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥”ដែលសហការរៀបចំដោយរដ្ឋបាលជាតិខ្សែភាពយន្តចិន និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី បានបើកធ្វើនៅបណ្ណសារដ្ឋានភាពយន្តចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា ។ លោក Shen Haixiong បានថ្លែងថា ការដែលរៀបចំមហោស្រពភាពយន្តនៅប្រទេសគូភាគីជារៀងរាល់ឆ្នាំ ជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់មួយដើម្បីអនុវត្តគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ…
ខណ្ឌដូនពេញអប់រំម្ចាស់ទីតាំងផ្ញើម៉ូតូកុំយកថ្លៃលើសការណែនាំ
ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ កញ្ញា ២០២៥ វេលាម៉ោង១០:០០ នាទី លោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ តំណាងលោក ជា ខេមា…
សង្កាត់អូរជ្រៅ ចូលរួមជាមួយប្រជាពលរដ្ឋ សម្រួលការធ្វើដំណើរ បណ្តោះអាសន្ន
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ និងសមាជិកភូមិ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមយកគ្រឿងចក្រចុះសម្រាលការងារ ដោយបានកាយយកអាចម៍ស៊ីម៉ង់ចេញ និងធ្វើការលុបក្រឡុក ពង្រាបដី ឈូសឆាយផ្លូវ។ សកម្មភាពនេះធ្វើឡើងនៅត្រង់ចំណុចផ្លូវផ្សារអគ្គ (ឆ្ពោះទៅផ្លូវព្រំប្រទល់សង្កាត់ប៉ោយប៉ែត)…
សាលាអន្តរជាតិ ភី អិល អេច បើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦
ភ្នំពេញ៖ សាលាអន្តរជាតិ ភី អិល អេច បានប្រារព្ធពិធីបើកបវេសនកាលថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយមានវត្តមានគណៈអធិបតី និងភ្ញៀវកិត្តិយសជាច្រើន រួមមាន លោក សី ជួន សុគន្ធា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ, លោក…
ទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ទីតាំងផ្ទះលេខ៥A ផ្លូវ១០៩ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ដែលមានម្ចាស់ជាជនជាតិចិន និងទីតាំងជ្រកក្រោមផ្លាកយីហោតារាងបាល់ទះភូមិយើង បុរីឈូកវ៉ា២ ផ្លូវលំ ភូមិកាកាប សង្កាត់កាកាបទី២ មានរនាំងបាំង ទើបសមត្ថកិច្ចមើលមិនឃើញ !!!
ភ្នំពេញ៖ ទីតាំងបង្កប់ល្បែងស៊ីសង ឆ្នោតឡូតូ មាន់ជល់អនឡាញ ប្រចាំខណ្ឌពោធ៍សែនជ័យ សមត្ថកិច្ចពាក់ព័ន្ធ មើលអត់ឃើញដោយសារមានរនាំងបាំងយ៉ាងក្រាស់ ធ្វើឲ្យអាជ្ញាធរមូលដ្ឋាន មិនហ៊ានចុះទៅបង្ក្រាបឡើយ ដែលតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្ថិតនៅតាមបណ្ដោយ ផ្លូវ១០៩ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ដែលមានម្ចាស់ជាជនជាតិចិន និងទីតាំងជ្រកក្រោមផ្លាកយីហោតារាងបាល់ទះភូមិយើង បុរីឈូកវ៉ា២ ផ្លូវលំ ភូមិកាកាប សង្កាត់កាកាបទី២…
លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤-២០២៥
ភ្នំពេញ : នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការចូលរួមពីលោកស្រី លីម លាងហួរ អភិបាលរងខណ្ឌ និងលោក ផុន សុផាន អភិបាលរងខណ្ឌ។…
កម្លាំងនគរបាលខណ្ឌដូនពេញ ចូលរួមការពារសុវត្ថិភាព ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចាត់ចែងកម្លាំងជាច្រើន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាព ជូនដល់បេក្ខជន ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ (ត្រូវនឹងថ្ងៃទី ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ…
និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចចំនួន៣ ដែលច្បាប់បានកំណត់
ត្បូងឃ្មុំ៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួនបី ដែលច្បាប់បានកំណត់ ខណៈការអនុវត្តនៅមានកម្រិតតិចតួចនៅឡើយ ក្នុងនោះ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តដែលប្រកបអាជីវកម្ម, ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។ ការជំរុញនេះ បានធ្វើឡើងនៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា…
ក្រុមអ្នកសង្កេតការណ៍អន្ដរកាល ចុះពិនិត្យករណីទាហានថៃរាយបន្លាលួសយកដីប្រជាពលរដ្ឋកម្ពុជា នៅបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន ៥ ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា បានចុះពិនិត្យជាក់ស្ដែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥។ ការចុះពិនិត្យនេះ ធ្វើឡើងក្រោយមានព័ត៌មានថា…
អភិបាលខេត្តឧត្តរមានជ័យ ចុះចែកអំណោយជូនគ្រួសារវីរៈកងទ័ព ៣៤៥គ្រួសារ
ឧត្តរមានជ័យ – នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជូនគ្រួសារវីរៈកងទ័ព និងគ្រួសារកងទ័ពកងការពារព្រំដែនគោកលេខ ៤០២ និងផ្នែកសឹករងក្រុងសំរោង ចំនួនសរុប ៣៤៥ គ្រួសារ នៅបរិវេណវត្តប្រាសាទផ្លុង ស្ថិតក្នុងភូមិផ្លុង សង្កាត់កូនក្រៀល ក្រុងសំរោង។…