ដោះស្រាយជូនប្រជាពលរដ្ឋដែលផ្ញើសារតាមផេក ស្នងការនគរបាលខេត្តកណ្ដាល ទាន់ចិត្តមែន!

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ឲ្យចុះស្រាវជ្រាវបង្ក្រាបទីតាំងខាងលើ។
ជាលទ្ធផល៖
នៅថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់ បានចុះបង្រ្កាបទីតាំង០១កន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សល់ វិចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទេពមន្រ្តី ឃុំព្រះប្រសប់ (អ្នកកត់កន្ទុយលេខខុសច្បាប់) មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់។
ក្រោយធ្វើការសាកសួររួចកម្លាំងប៉ុស្តិ៍បានធ្វើកិច្ចសន្យាអប់រំណែនាំឈ្មោះ សល់ វិចិត្រា ឲ្យបញ្ឈប់ការដើរកត់កន្ទុយលេខខុសច្បាប់ និងមិនឲ្យលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ បានចុះបង្រ្កាបទីតាំង០៣កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ តូ ទីន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ (អ្នកកត់កន្ទុយលេខខុសច្បាប់) ។
២.ឈ្មោះ សយ ដេណេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ (អ្នកកត់កន្ទុយលេខខុសច្បាប់) ។
៣.ឈ្មោះ សុខ លាងហុក ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយកណ្តាល ឃុំព្រែកតាមាក់ (អ្នកកត់កន្ទុយលេខខុសច្បាប់) ។ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ ។
ក្រោយធ្វើការសាកសួររួចកម្លាំងប៉ុស្តិ៍បានធ្វើកិច្ចសន្យាអប់រំណែនាំអ្នកទាំង៣នាក់នេះ ឲ្យបញ្ឈប់ការដើរកត់កន្ទុយលេខខុសច្បាប់ និងមិនឲ្យលេងល្បែងស៊ីសងខុសច្បាប់ចាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប។ ដកស្រង់ចេញពីរស្នងការខេត្តកណ្តាល



