សមត្ថកិច្ចបានចុះបង្ក្រាប ករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្រុក​ពញាឮ ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖ ថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនិងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៤០ នាទីមានករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្តាល។ហើយក្នុងនោះដែរសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ០៧ នាក់ (ឃាត់ខ្លួន)៖
១/– ឈ្មោះ ទុំ សុផែន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករផ្សារដែក មានទីលំនៅ ភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) >ជួញដូរ ផ្តល់ទីតាំង និងប្រើប្រាស់ ។
២/–ឈ្មោះ សុខ ដាវីត ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ ជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮខេត្ត កណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) >ជួញដូរ និង ប្រើប្រាស់ ។
៣/ឈ្មោះ ជេ ដេវីន ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម) > ជួញដូរ និង ប្រើប្រាស់ ។ ៤/ឈ្មោះ រស់ ដារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសោរ ទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) >ជួញដូរ និង ប្រើប្រាស់ ។
៥/ឈ្មោះ ហួន ចំរ៉ុង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) > ជួញដូរ និង ប្រើប្រាស់ ។ ៦/ឈ្មោះ អឿន ជីង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដេប៉ូសាំង ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) > ជួញដូរ និង ប្រើប្រាស់ ។
៧/ឈ្មោះ ម៉ៅ ឆៃយ៉ា ភេទស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្តាល (គ្មានសារធាតុញៀនក្នុងទឹកនោម) >សមគំនិត ជួញដូរគ្រឿងញៀន ។ គ្រូពេទ្យយកសំណាកទាំង ០៧ នាក់ រកមេរោគកូវីត១៩ គឺអវិជ្ជមាន ។ សមត្ថកិច្ចបានដកហូត វត្ថុតាងចាប់យ ១/សារធាតុញៀនមេតំហ្វេតាមីន(ice)ប្រភេទម៉ាទឹកកក ចំនួន ១៥ កញ្ចប់តូច ទម្ងន់ ២,៣៤ ក្រាម ។
២/– ទូរសព្ទ័ ០៣គ្រឿង ម៉ាក VIVO ០២ គ្រឿង និង ម៉ាកrealme ០១ គ្រឿង ។
៣/ឧបករណ៍វិចខ្ចប់ និង ប្រើប្រាស់សារធាតុញៀនមួយចំនួន ។ ៤/ម៉ូតូ ០៣ គ្រឿង (ម៉ាក Honda C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CH 2051 ចំនួន ០១ គ្រឿង , ម៉ាក Honda C125 ពណ៌ឈាមជ្រូក ស្លាកលេខ កណ្តាល 1AA 8251 ចំនួន ០១ គ្រឿង , ម៉ាក MSX ពណ៌ខ្មៅ ស គ្មានស្លាកលេខ។
៥/_ដាវ ចំនួន ០២ ដើម (ធ្វើពីដែក) ។
នៅថ្ងៃកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ថា៖ មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់គ្រឿងញៀននៅចំនួនផ្ទះរបស់ឈ្មោះ ទុំ សុផែន ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់បានចុះទៅដល់កន្លែង និងធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់មកបានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងចាប់យកវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សុខ ដាវីត បានសារភាពថា៖ ថ្នាំញៀននៅចំពោះមុខនេះ គឺជារបស់ខ្លួនពិតមែន ។ហើយថ្មាំញៀននេះគឺទិញមកពីឈ្មោះ ង៉ូវ ភេទប្រុស អាយុប្រហែល ២០ ឆ្នាំជាង នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ទៅទិញម្តងៗចំនួន 20$ យកមករំលែកច្រកជាកញ្ចប់តូចៗ លក់បន្តក្នុងតម្លៃ២០០០០៛ ក្នុងមួយកញ្ចប់ ហើយរយះពេលពីរ ទៅបី ថ្ងៃទៅទិញម្តង ។
ចំណែកជនសង្ស័យទាំង ០៦ នាក់ទៀត ពិតជាធ្លាប់ជួយដឹកជញ្ជូន ចាត់ចែងយកថ្នាំញៀនទៅលក់ឲ្យគេ ដើម្បីជាថ្នូរបានថ្នាំញៀនប្រើប្រាស់ខ្លួនឯង ។ រីឯជនសង្ស័យឈ្មោះ ទុំ សុផែន ជាម្ចាស់ផ្ទះបានផ្តល់ទីតាំងផ្ទះរបស់ខ្លួន និង ចូលរួមធ្វើសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕