សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​ រឹបអូស​បាន​ប្រមាណ​ជាង ​២០០​គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ក្នុងនោះមេក្លោង ២នាក់

RMN NEWS /October /23/2021

ខេត្តកោះកុង : (ព័ត៌មានលំអិត)អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ហួ​ន​ នុ​ន​ អធិការ​នគរបាល​ស្រុក​ ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ដោយ​ លោ​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ខេត្តកោះកុង​ និង​ដោយ​មានការ​សម្របសម្រួល​របស់​លោក​ អេ​ង​ ចាន់​ភា​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកោះកុង​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​លើ​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ចម្ការ​ក្រោម​ ឃុំ​ស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ ។​

ក្នុង​កិច្ច​ប្រតិបត្តិការ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​ ៖​ ១-​ឈ្មោះ​ SUNGSING​ -PRAMOCH​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ថៃ​ រស់នៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី​ ប្រទេស​ថៃ​ (​មេ​ក្លោ​ង​),​ ២-​ឈ្មោះ​ SAE-THAO​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ថៃ​ រស់នៅ​ខេត្ត​ណា​ន​ ប្រទេស​ថៃ​ (​មេ​ក្លោ​ង​),​ ៣-​ឈ្មោះ​ លែ​ន​ ណា​ក​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​កម្មករ​)​ រស់នៅ​ខេត្តតាកែវ​,​ ៤-​ឈ្មោះ​ នៅ​ ច​ន្ធូ​ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ខេត្តព្រៃវែង​ (​ជា​កម្មករ​),​ ៥-​ឈ្មោះ​ ពេជ្រ​ តុង​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ (​ជា​កម្មករ​)​ រស់នៅ​ខេត្តស្វាយរៀង​ និង​៦-​ឈ្មោះ​ រស់​ ថា​ញ់​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ (​ជា​កម្មករ​)​ រស់នៅ​ខេត្តតាកែវ​ ។​

រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​ ៖​ -​ទូក​ឈើ​ចំនួន​០១​គ្រឿង​(​ធំ​)​ -​ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១០​កេស​ (​ស្មើ​ប្រមាណ​ជាង​២០០​គីឡូក្រាម​ ថ្លឹង​ជញ្ជីង​ដៃ​)​ ។​

ចំពោះ​វត្ថុ​តាង​ និង​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ និង​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ និង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

លុះ​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​៣០​ កម្លាំង​ចម្រុះ​បាន​ធ្វើការ​កាត់​ឃ្លុបទូក​របស់​ជនសង្ស័យ​ ដើម្បី​ត្រួត​ពិន​ត្យ​ឆែកឆេរ​ ដោយ​មានការ​ចូលរួម​ពី​ លោក​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ខេត្តកោះកុង​ លោក​ អេ​ង​ ចាន់​ភា​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាតំបូង​ខេត្តកោះកុង​ លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ តុលា​ស្នងការ​រង​ លោក​ឧត្តមសេនីយ៍ត្រី​ កិក​ ចម្រើន​ ស្នងការ​រង​ លោក​វរសេនីយ៍ឯក​ ហួ​ន​ នុ​ន​ អធិការ​នគរបាល​ស្រុក​ លោក​វរសេនីយ៍ឯក​ យស់​ ចាន់​វិចិត្រ​អធិការ​ក្រុង​ លោក​ សួ​ស​ម៉ៅ​ នាយក​រដ្ឋបាល​ លោក​ កែវ​ សុខ​ មេឃុំ​ស្រែអំបិល​ លោក​ ហោ​ គឹ​ម​ឆាយ​ មេ​ភូមិ​ស្រែអំបិល​ និង​កងកម្លាំង​ចំនួន​២០​នាក់​ ។​ ក្នុង​ការ​ឆែកឆេរ​ត្រួតពិនិត្យ​ពុំ​បាន​រក​ឃើញ​វត្ថុ​តាង​អ្វី​ឡើយ​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕