វត្តមានដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន លើទឹកដីនៃខេត្តកំពតពិតជាធ្វើឲ្យកក្រើកមេឃរញ្ជួយព្រះធរណី !

ខេត្តកំពត : ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ចើញចុះសួរសុខទុក្ខបើកវេទិការសាធារណៈ និងរកដំណោះស្រាយដីធ្លីនៅបូរីធម្មជាតិស្រុកដងទង់ជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារ!​ដែលរឿងនេះ កើតឡេឺងរំារ៉ៃ ជាយូរមកហើយ ។

នាព្រឹកថ្ងៃ៣រោច​ខែអស្សុជ​ឆ្នាំឆ្លូវ ត្រីស័ក ព.សៈ២៥៦៥ត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នៅវេលាម៉ោង០៨:៣០នាទី  បើកទេវិការសាធារណៈដើម្បីដោះស្រាយនូវបញ្ហាវិវាទទាំងឡាយជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។​

ពិធីនេះបានប្រព្រឹត្តទៅស្ថិតនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ នៃខេត្តកំពត ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លីរវាងក្រុមហ៊ុនបូរីធម្មជាតិដងទង់ ជាមួយនឹងប្រជាពលរដ្ឋ០៤គ្រួសារ។​

នៅឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសួរនាំតំណាងក្រុមហ៊ុន និងសួរនាំតំណាងប្រជាពលរដ្ឋ០៤គ្រួសារ បន្ទាប់មកក៏សម្របសម្រួល  និងដោះស្រាយជូនពួកគាត់ដើម្បីបញ្ចប់ជម្លោះក្រោមស្មារតីយោគយល់និងទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្តរបស់ពលរដ្ឋ។​

តំណាងភាគីទាំងពីរបានទទួលយកដោយទឹកមុខរីករាយព្រោះពួកគាត់ព្រមទទួលស្គាល់ និងទទួលយកលទ្ធផលដែលឯកឧត្តមបានសម្រេច​និងសម្របសម្រួល និងបានអរគុណដល់ឯកឧត្តមអភិបាលខេត្តជាខ្លាំងដែលបានជួយបញ្ចប់វិវាទរបស់ពួកគាត់  ពិសេសពួកគាត់បានកោតសរសើរដល់ឯកឧត្តមជាពន់ពេកដែលបានជួយបញ្ចប់វិវាទនេះ។

ប្រជាពលរដ្ឋប្រសិទ្ធនាមជូនឯកឧត្តមអភិបាល ថាជាលោកម្ចាស់ប៉ៅចិនទីពីរ នៅស្រុកខ្មែរពិតជាមិនខុសបំណងឡេឺយ  បងប្អូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងមូលក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពតមានទឹកចិត្តសប្បាយរីករាយ សូមប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ម៉ៅ ធនិន សូមឱ្យឯកឧត្តមមានកម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃនិងមានអាយុយឺនយូរ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *