សមត្ថកិច្ចចុះពិនិត្យនិងដក​ហូតទំនិញខូច​គុណភាព​ ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ តាម​បណ្ដា​គេហដ្ឋាន​ និង​ម៉ាតលក់ទំនិញបាន ១០៩,៥២៧គីឡូ​ក្រាម​

ខេត្តបន្ទាយមានជ័យ : នៅព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ចិកា​​ ឆ្នាំ​២០២១​ នេះ មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​បន្ទាយមានជ័យ​ សហការជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះពិនិត្យនិងដក​ហូត​ទំនិញខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ តាម​បណ្ដា​គេហដ្ឋាន​ និង​ម៉ាត​លក់​ទំនិញ​ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណបាន១០៩.៥២៧គីឡូ​ក្រាម​។

មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានប្រាប់អ្នកយកព័ត៍មានយើងឲ្យដឹងថាការចុះពិនិត្យនិងដក​ហូត​ទំនិញខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ តាម​បណ្ដា​គេហដ្ឋាន​ និង​ម៉ាត​នេះអនុវត្តតាមបទបញ្ជារបស់ ក្រសួងពាណិជ្ជកម្ម។

ក្រោយពីមន្ត្រីធ្វើការចុះពិនិត្យតាម​បណ្ដា​គេហដ្ឋាន​ និង​ម៉ាត​លក់​ទំនិញ។ទំនិញខូចគុណ​ភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ រួម​មាន​ : -មី​ថៃ​ ចំនួន​ ៣៨កញ្ចប់​ ស្មេី​ ២.២៨គីឡូ​ក្រាម​

-នំ​ Kelloggs ចំនួន​ ៥ប្រអប់​ ស្មេី​ ១.១គីឡូ​ក្រាម​ ។

-ទឹក​ដោះ​គោ​ Pakchong ចំនួន​១៨​ប្រអប់​ ស្មេី​២.២៥លីត្រ​។

-ស្ករ​គ្រាប់​ Kinder Joy ចំនួន​ ១៣០គ្រាប់​ ស្មើ​ ២.៦គីឡូ​ក្រាម​ ។

-ការ៉េម​ Mag A Cone ចំនួន​ ២ដេីម​ ស្មើ​ ០.១៥២គីឡូ​ក្រាម​

-នំ​ Buscuit Jullies ចំនួន​ ៦ធុង​ ស្មេី​ ៣.១៨គីឡូ​ក្រាម​

-នំ​ Kokola ចំនួន​ ១០ធុង​ ស្មេី​ ៤គីឡូ​ក្រាម​

-នំ​ Bella France ចំនួន​ ១៤​ប្រអប់​ ស្មេី​ ៥.២៥គីឡូ​ក្រាម​

-ទឹក​ដោះ​គោ​ចម្រុះ​ ចំនួន​ ២២១ប្រអប់​ ស្មើ​ ៣៨.១៦លីត្រ​

-ស្រា​បៀ​ Leo ចំនួន​ ៣៦​ដប​ ស្មេី​ ១១.៥២លីត្រ​

-ស្រា​បៀរ​ M ចំនួន​ ១២ដប​ ស្មេី​ ៧.៤៤លីត្រ​

-ស្រា​បៀរ​ M ចំនួន​ ១៤កំប៉ុង​ ស្មេី​ ៦.៨៦លីត្រ​

-Black កាហ្វេ​ ចំនួន​ ១៦កំប៉ុង​ ស្មេី​ ២.៨៨លីត្រ​

-Schweppe ចំនួន​ ២១​ កំប៉ុង​ ស្មេី​ ៦.៩៣លីត្រ​

-Oishi ចំនួន​ ៨ដប​ ស្មេី​ ៣.៣៦គីឡូ​ក្រាម​

-នំសូកូឡា​ ចំនួន​ ៧ប្រអប់​ ស្មេី​ ១.៤គីឡូ​ក្រាម​

-បបរ​កញ្ចប់​ ចំនួន​ ៤២កញ្ចប់​ ស្មេី​ ២.០៥គីឡូ​ក្រាម​

-នំ​Latte ចំនួន​ ៧ប្រអប់​ ស្មេី​ ០.៧គីឡូ​ក្រាម​

-ចេក​ និង​ត្រាវ​ បំពង​ ចំនួន​ ៣១កញ្ចប់​ ស្មេី​ ៦.២គីឡូ​ក្រាម​

-នំ​ Koh Kae ចំនួន​ ៩កញ្ចប់​ ស្មេី​០.៧៦៥គីឡូ​ក្រាម​

-ទឹក​ផ្លែឈើ​ Jele ចំនួន​ ៣កញ្ចប់​ ស្មេី​ ០.៤៥លីត្រ​

សរុបចំនួន​ ១០៩.៥២៧គីឡូ​ក្រាម​។

មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានបញ្ជាក់ឲ្យបន្តទៀតថាក្នុង​បេសកកម្មចុះបង្ក្រាបទំនិញមន្ត្រីបាន​ពន្យល់​ណែនាំ​ដល់​អាជីវករ​ទាំងអស់ឲ្យមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​លក់​ទំនិញ​ខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ ទៅ​ដល់​ដៃ​អ្នក​ប្រេីប្រាស់​ ជៀសវាង​ប្រឈម​មុខ​នឹង​ច្បាប់​។ហើយ​មន្ត្រី​ជំនាញ​ក៏បាន​តម្រូវ​ឱ្យ​ម្ចាស់​ទំនិញ​ល្មើស​បី​ទីតាំង​បង់​ប្រាក់​ពិន័យ​អន្តរ​កាលដោយ​សរសេរ​ប័ណ្ណ​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន​ បី​ច្បាប់​។   ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed