ជ្រូកក្លាស្សេចំនួន ១៦០ក្បាលត្រូវបានសមត្ថកិច្ចយកទៅដុតកំទេចចោល

ខេត្តបន្ទាយមានជ័យ : ជ្រូកក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿង តាមច្រករបៀងចេញពីប្រទេសថៃត្រូវ ក្រុមអន្តរាគមន៌បង្ក្រាបបទល្មើស (កបប)សហការជាមួយនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់ចាប់បាននៅវេលាម៉ោង២៣យប់ ថ្ងៃទី ៣ខែវិច្ឆិកា  ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា នៅយប់នោះកំលាំងបានចេញស្ទាក់បាប់បានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៍សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរ ដោយឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកំលាំងចំរុះឆែកឆេតក្នុងរថយន្តរកឃើញ ជ្រូកក្លាស្សេចំនួន ១៦០ក្បាល ក្រោយពិនិត្យជាក់ស្ដែងឃើញថាពុំមានលិខិតអនុញ្ញាតិដឹកជញ្ជូនអ្វីទាំងអស់និងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានការប្រែប្រួលសភាពដើម និងមានក្លិនស្អុយ ទើបមន្ត្រីចំរុះសម្រេចដុតកំទេចចោល នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ នៅថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ២០២១ តែម្តង។

កម្លាំងចំរុះបានបញ្ជាក់ឲ្យដឹងទៀតថាបណ្ដាអាជីវករមួយចំនួនតូចនៅតែបន្តបំពានក្នុងការទិញជ្រូកមិនសុច្ចរិតជាហេតុនាំឲ្យច្រករបៀងនៅតាមបណ្តោយព្រំដែនខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចដឹកជ្រូកក្លាស្សេនាំចូលដោយគ្មានការត្រួតពិនិត្យយកមកលក់ក្នុងទីផ្សារ ដែលជាហេតុបង្កការលំបាកក្នុងការទប់ស្កាត់និងបង្ក្រាបអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

ចំណែកម្ចាស់រថយន្តនិងរថយន្តកំលាំងចំរុះយកទៅធ្វើតាមនិតិវិធី៕    ដោយ៖  ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed