សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់បានប្រើហិង្សាទៅលើយាយបង្កើតរបស់ខ្លួននៅភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ

ខេត្តតាកែវ : នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី ដោយយោងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលឃុំសឹង្ហ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ ដែលបានប្រើអំពើហិង្សាទៅលើយាយបង្កើតរបស់ខ្លួន យកមកប៉ុស្តិ៍នគរបាលដើម្បីធ្វើកិច្ចសន្យាអប់រំ កុំឲ្យប្រើអំពើហិង្សាទៅលើយាយរបស់ខ្លួន។

តាមអ្នកស្រុកបានឲ្យដឹងថា ជនល្មើសដែលប្រើអំពើហិង្សាទៅលើនាយាយបង្កើតរបស់ខ្លួនមានឈ្មោះ ឃី សារ៉េត ហៅប្លោក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។

កាលពីថ្ងៃសៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ឃី សារ៉េត បានវាយមកលើយាយបង្កើតរបស់ខ្លួន ស្ទើរតែរៀងរាល់ថ្ងៃ ដោយជនលើ្មសខឹងនឹងយាយរបស់ខ្លួនបានយករបស់របរប្រដាប់សេពគ្រឿងញៀនបោះចោល  ហើយធ្វើឲ្យខ្លួនខឹងសម្បារ បានឈានទៅដល់ការប្រើអំពើហិង្សានេះ កន្លងមកឈ្មោះឃីសារ៉េត ជាអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។

ជនរងគ្រោះឈ្មោះ មឿង សម្បត្តិ ភេទស្រី អាយុ៧៣ឆ្នាំ មានទីលំនៅភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។

បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះសមត្ថកិច្ចនគរបាលឃុំសឹង្ហបានចុះទៅឃាត់ខ្លួនឈ្មោះ ឃី សារ៉េត យកមកប៉ុស្តិ៍នគរបាលដើម្បីធ្វើកិច្ចសន្យានិងធ្វើការអប់រំកុំឲ្យមានអំពើហិង្សាទៅលើយាយបង្កើតរបស់ខ្លួនទៀត។

បើតាមសម្ដី របស់ជនរងគ្រោះបានស្នើសុំឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំសឹង្ហធ្វើការអប់រំនិងធ្វើកិច្ចសន្យាកុំឲ្យជនល្មើសខាងលើធ្វើបាបនិងប្រើអំពើហិង្សាមកលើរូបខ្លួនទៀតបើសិនជាថ្ងៃក្រោយជនខាងលើមិនព្រមតែប្រែក៏សុំឲ្យសមត្ថកិច្ចធ្វើទៅតាមនីតិវិធី។ 

​ សមត្តកិច្ចបានទទួលយកសំណូមពររបស់ជីដូនជនសង្ស័យ​ ដោយគ្រាន់តែធ្វេីការអប់រំនិងឲ្យផ្ដិតមេដៃធ្វេីកិច្ចសន្យាមិនឲ្យប្រព្រិត្តអំពេីមិនគប្បីដូច្នេះទៀត​ តែបេីករណីមិនរាងចាលទេនោះ​ សមត្តកិច្ចនឹងចាប់បញ្ជូនទៅសាលាដំបូងដេីម្បីឲ្យច្បាប់ផ្ដន្ទាទោសដោយគ្មានលេីកលែងឡេីយ។             ដោយអក្ខរា០៥

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕