សម្តេចតេជោ លើកឡើងថាអ្នកដែលរិះគន់ទឹកលិចក្រុង គឺដោយសារតែច្រណែននឹងការអភិវឌ្ឈន៍របស់រាជរដ្ឋាភិបាល
សម្តេចតេជោ ស្អប់ការរិះគន់ដែលលើកឡើងថាភ្នំពេញភ្លៀងតែបន្តិចសោះ បែបជាមានការលិចលង់ ដែលការរិះគន់នេះគឺច្រណែននឹងការអភិវឌ្ឈន៍ ។
សម្តេចតេជោ ថ្លែងថាមានអ្នកដៀមដាមទៅដល់
អភិបាលរាជធានីភ្នំពេញ ចំពោះជន់លិចតំបន់ខ្លះនៅក្នុងទីក្រុងនៅពេលមានភ្លៀងធ្លាក់ ។ សម្តេចតេជោ បញ្ជាក់ថាប្រទេសបារាំង អ៊ីតាលី ប្រទេសណាក៍មានទឹកជំនន់ដែរ អោយតែផ្នែកខាងក្រោមទប់លែងជាប់។
សម្តេចតេជោ លើកឡើងថានៅអំឡុង មុនឆ្នាំ១៩៥០ ពីភ្នំពេញទៅខេត្តកំពង់ស្ពឺក៍ធ្លាប់ជិះទូក ហើយភ្នំពេញ ពីដើមឡើយគឺមានបឹងជាច្រើន ដូចជាបឹងព្រលិត បឹងរាំង បឹងកេងកង និងបឹងតេជោ ជាដើម។
ទាក់ទងការលុបបឹងនេះ សម្តេចតេជោក៍រំលឹកថាសម្តេចតេជោ គាំទ្រចំពោះក្រុមហ៊ុនអភិវឌ្ឈន៍ នៅហ្គ្រេនភ្នំពេញ ដែលបានលុបបឹង ឫ ត្រពាំង ដោយសម្តេចលើកឡើងថា បើសិនជាសម្តេចវិញ ក៍សម្តេចលុបបឹងតាំងពីយូរមកដែរ ពីព្រោះរាល់ពេលដែលសម្តេចទៅវាយកូនហ្គោល គឺមានក្លិនស្អុយខ្លាំងដែលភាយចេញពីត្រពាំងនោះ។
សម្ដេចតេជោថ្លែងដូច្នេះ នៅខណ:អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។