ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះទៅត្រួតពិនិត្យបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្ត ស្ទឹងព្រែកត្នោត

ភ្នំពេញ : នាវេលាអធ្រាតយប់ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងក្រុមមន្រ្តីបច្ចេកទេសក្រសួង  បានកំពុងបន្តដឹកនាំក្រុមការងារ ចុះពិនិត្យនិងបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្តស្ទឹងព្រែកត្នោតដែលបានកំពុងយាយីដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ឲ្យបានជាអតិបរមាដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រឈម ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed