គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកកនិងម៉ូតូកង់បី នៅចំណុចរ៉ាសូភី ស្រុកអូរជ្រៅ 

ខេត្តបន្ទាយមានជ័យ : ឡានដឹកទឹកកកបានព្រលះម៉ូតូកង់បីដឹកត្រី១គ្រឿងនៅលើដងផ្លូវជាតិលេខ 5 ចំណុចភូមិរ៉ាសូភីឃុំសុភីស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 3:30 នាទីបៀតភ្លឺចូលថ្ងៃទី 26 ខែតុលាឆ្នាំ 2021 បណ្ដាលឱ្យលាន់ស្នូរយ៉ាងខ្លាំងអ្នកផ្តល់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរកន្លែងកើតហេតុនេះភ្ញាក់ពីនិន្ទ្រាគ្រប់គ្នា។

តាមសំដីសាក្សីដែលមានផ្ទះនៅជាប់ផ្លូវទល់មុខកន្លែងគ្រោះថ្នាក់បានរៀបរាប់ថាគាត់កំពុងតែសម្រាន្តលក់ស្កប់ស្គាល់ក្នុងដំណេកស្រាប់តែឮសូរសំឡេងប៉ះទង្គិចគ្នាលាន់ឮឡើងយ៉ាងខ្លាំងដំបូងឮសូរក្ឌាំងបន្ទាប់មកឮសូរគ្រាំង នៅវេលាម៉ោងបីកន្លះពេលពួកគាត់ចេញមកមើលឃើញម៉ូតូកង់បីដឹកត្រីមួយគ្រឿងដេកនៅលើ ចិញ្ចើមផ្លូវនៅខាងជើងថ្នល់ ខាងលិចនេះបន្តិចឃើញឡានដឹកទឹកកកដេកផ្អៀងលើថ្នល់នៅប៉ែកខាងត្បូងដោយមានទឹកកកធ្លាក់រាយពេញផ្លូវ។ដូច្នេះស្នូរទីមួយគឺឡានដឹកទឹកកកបានបុកម៉ូតូកង់បីទឹកត្រីពីក្រោយក្នុងទិសស្របគ្នា។ឯស្នូរទី 2 គឺឡើងទឹកកកក្រោយពីបានប៉ះទង្គិចជាមួយម៉ូតូកង់បីរួចហើយកូរ៉េចង្កូតទៅប៉ែកខាងឆ្វេងដៃក្នុងដំណើរពីកើតទៅលិចហើយក៏ប្រះខ្លួនដេកទទឹងផ្លូវច្រងាងតែម្ដងទៅ។

ព្រលឹមស្រាងឡើងក៏មានមន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៍នៅកន្លែងដែលមានគ្រោះថ្នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះពុំមានបណ្ដាលឱ្យស្លាប់ឬរបួសដល់មនុស្សទេ គ្រាន់តែខូចខាតមធ្យោបាយធ្វើដំណើរនិងឥវ៉ាន់ដែលផ្ទុកពីលើតែប៉ុណ្ណោះ។ម្ចាស់ម៉ូតូកង់បីបានសាងមធ្យោបាយផ្សេងដើម្បីទឹកត្រីរបស់ខ្លួនយកទៅលក់នៅប៉ោយប៉ែតឯចំណែកឡានដឹកទឹកកកវិញគេពុំឃើញមានឡានផ្សេងមកសាងទេគឺទឹកកកនៅក្នុងឡានពេញដដែល។ព្រឹកឡើងទើបឃើញកម្មករនិងអ្នកបើកបរកាយទឹកកកចេញហើយហៅរថយន្តសន្ទូចមកស្ទូចឡានរបស់ខ្លួន ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕