ផ្សារនានាក្នុងក្រុងបាត់ដំបងបេីកដំណេីរការវិញហេីយ នៅឡេីយតែផ្សារធំមួយប៉ុណ្ណោះ
ផ្សារនានាក្នុងក្រុងបាត់ដំបងបេីកដំណេីរការវិញហេីយ នៅឡេីយតែផ្សារធំមួយប៉ុណ្ណោះ ក្រុងបាត់ដំបង៖ ព្រឹកថ្ងៃទី២២សីហានេះផ្សារស្ទេីរទាំងអស់នៅក្រុងបាត់ដំបងបានបេីកដំណេីរការលក់ដូរដូចធម្មតាវិញហេីយក្រោយពីបានបិទអស់រយះពេល៣សប្ដាហ៍កន្លងមក ចម្លែកអីមានតែផ្សារធំបាត់ដំបងឬផ្សារក្រោម(ខ្លះហៅផ្សារណាត់)មួយគត់ដែលនៅចំកណ្ដាលទីក្រុងបែរជានៅមិនទាន់ដំណេីរការបេីកលក់ដូរដូចផ្សារដទៃឯទៀត? ។ តាមការសាកសួរពីអាជីវករដែលអ្នកយកព័ត៌មានយេីងប្រទះជួប ពីរ-បីនាក់កំពុងបោសសំអាតតូបរបស់ខ្លួននៅក្នុងផ្សារនាព្រឹកថ្ងៃទី22សីហានេះឲ្យដឹងថា ក្រោយឱសានវាទបីសប្ដាហ៍ដែលត្រូវផុតនៅថ្ងៃទី21សីហាម្សិលមិញ ថ្ងៃនេះគឺជាថ្ងៃត្រូវបានអនុញ្ញាត្តឲ្យអាជីវករទាំងអស់ចូលបេីកតូបលក់ដូរដូចធម្មតាវិញ តែការដែលផ្សារធំមិនបានបេីកលក់ក្នុងថ្ងៃនេះដូចផ្សារដទៃទៀតមិនមែនមកពីអាជីវករមិនចង់ចូលលក់ទេគឺមកពីខាងផ្សារ(គណកម្មាការផ្សារ)មិនបានបេីកទ្វារឲ្យអាជីវករចូលធ្វេីអាជីវកម្មកាលពីព្រឹកមិញនេះដោយទ្វារផ្សារនៅចាប់សោរនៅឡេីយហេីយថែមទាំងបានឮលោកគណកម្មាការផ្សារម្នាក់ឈ្មោះសំ រី និយាយទូរស័ព្ទសុំកម្លាំងសន្តិសុខឲ្យមកដេញពួកអាជីវករទៀតផង។ លុះអាជីវករត្រឡប់ទៅវិញអស់ទេីបគេឃេីញសន្តិសុខមកបេីកទ្វារផ្សារនៅវេលាម៉ោង9.30នាទីទៅហេីយ។ ឯពួកគាត់ពីរបីនាក់ដែលមិនទាន់ទៅផ្ទះនេះពេលឃេីញទ្វារបេីកក៏ចូលមកបោសសំអាតតូបតែម្ដងទៅដេីម្បីត្រៀមលក់ដូរនៅថ្ងៃស្អែក ចំណែកថ្ងៃនេះឆាចោលម្ងៃហេីយព្រោះថាបេីលក់តែពីរបីតូបគ្នាគាត់នេះក៏គ្មានអ្នកណាចូលទិញដែរ។ ការឆកល្វែងមិនបានបេីកលក់នៅថ្ងៃដំបូងនេះអាជីវករបានបន្ទោសទៅលេីគណកម្មាការផ្សារដែលសុទ្ធតែជាមន្ត្រីចូលនិវត្តន៌ចាស់ៗណាស់ទៅហេីយម្លោះហេីយធ្វេីការតែងយុឺតយ៉ាវមិនទាន់សភាពការដូចផ្សារផ្សេងឯទៀត។ សូមជម្រាបថាគណកម្មាការផ្សារធំបាត់ដំបងនេះបច្ចុប្បន្ននៅសល់គ្នាតែ៤នាក់ទេគឺ១.លោកតា វង កាអ៊ុន…