អគ្គិភ័យដោយឆ្លងចរន្តអគ្គិសនី​ ឆាបឆេះផ្ទះស្តុកទុកគ្រឿង​អគ្គិសនី បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន​ នៅក្នុងខណ្ឌបឹងកេងកង

ភ្នំពេញ ៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៦និង២០នាទីព្រឹក​ ថ្ងៃទី១៩​ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ4E ផ្លូវលេខ៤០៤​ ភូមិ១​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់មានឈ្មោះ​ Chen You Bing ភេទប្រុស អាយុ​ ៥១ឆ្នាំ​ ជាអាជីវករ​លក់គ្រឿងអគ្គិសនី មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ផ្ទះល្វែង ទំហំ​ ៤ម៉ែត្រ​ x​ ១៦ម៉ែត្រ​ ខូចខាតសម្ភារៈគ្រឿងអគ្គិសនីដែលស្តុបទុកក្នុងទីតាំងកេីតហេតុខាងលេីប្រហែល​ 65%​ នឹងបានបណ្តា​លឲ្យឆេះរាលដាលដល់ផ្ទះចំនួន​ ២ល្វែង។ សម្រាប់ប្រតិបត្តិការសង្គ្រោះនេះ​ កងកម្លាំងសមត្ថកិច្ចយេីងម្នាក់​ បានរងរបួសធ្ងន់​ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ​ដែលឆាបឆេះផ្ទះស្តុបគ្រឿងអគ្គិសនី។ ដោយក្នុងនោះ​ ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១២គ្រឿង ប្រើប្រាស់ទឹកអស់​ ៣៦ឡាន ស្មើ ១៤៤ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ១ឡាន​ ស្មេី​ ៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៨និង៣០នាទី​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕