សង់កូនរោងលក់ដូរបន្តិចបន្តួចលេីមាត់អូររាប់ឆ្នាំហេីយពេលដំបូលពុករេីជួសជុលមេការហាមឃាត់មិនឲ្យជួសជុល (មានវីឌីអូ)
សង់កូនរោងលក់ដូរបន្តិចបន្តួចលេីមាត់អូររាប់ឆ្នាំហេីយពេលដំបូលពុករេីជួសជុលមេការហាមឃាត់មិនឲ្យជួសជុល (មានវីឌីអូ) ក្រុងប៉ោយប៉ែត៖ ស្ត្រីកសិករម្នាក់មានទីលំនៅក្បែរស្ទឹងអូរខៃដន ក្នុងភូមិសុខសាន្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈ្មោះមុំ ស្រីនីត ដែលមានមុខររបររួមផ្សំលក់ចាប់ហួយនំនែកនិងភេសជ្ជៈបន្តិចបន្តួច នៅលេីដីចំណីទំនប់អូរខៃដនបានកេីតទុក្ខមិនសុខចិត្តនឹងមេការក្រុមហ៊ុនអានកូម្នាក់ឈ្មោះលោកឌឹក ដែលបញ្ជាសន្តិសុខមកហាមឃាត់គាត់មិនឲ្យជួសជុលដំបូលរោង នៅពេលដែលគាត់ត្រូវជួសជុលព្រោះដំបូលចាស់ពុកខូចហេីយមិនអាចឲ្យភ្ញៀវមកអង្គុយហូបចុកបាន ធ្វេីឲ្យគាត់បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដែលធ្លាប់រកបានបន្តិចបន្តួចគ្រាន់ចិញ្ចឹមឆ្នាំងនិងចិញ្ចឹមកូនដែលនៅតូច។ បងស្រីបានសុំឲ្យរស្មីញ៉ូស៌ជួយផ្សព្វផ្សាយព័ត៌មាននេះផងដេីម្បីឲ្យដឹងឮដល់ថ្នាក់លេីក្នុងគោលបំណងសុំការសណ្ដោស ប្រណីទុកច្រកឲ្យគាត់មានមុខរបរបន្តិចបន្តួចនេះផងគ្រាន់ចិញ្ចឹមជីវិតក្នុងសម័យកូវីតនេះ។ គាត់អះអាងថាមិនចង់បានដីចំណីអូរនេះទុកជាកម្មសិទ្ធអ្វីទេ! គ្រាន់តែសុំកន្លែងលក់ដូរបណ្ដោះអាសន្នតែប៉ុណ្ណោះទម្រាំពេលណារដ្ឋត្រូវការគាត់ប្រគល់ជូនរដ្ឋភ្លាមដោយគ្មានទាមទាសំណងអ្វីទាំងអស់ ហេីយនៅក្បែររោងគាត់ក៏មានគេធ្វេីរោងលក់ដូរដូចគាត់ដែរ តេីហេតុអីលោកឌឹក(មេការក្រុមហ៊ុនអានកូ)…