ម៉ោង៤ហៀបភ្លឺថ្ងៃសៅរ៍ទី19មិថុនាថ្មីៗនេះមេឈ្មួញផ្ដាច់មុខនាំជ្រូកចូលស្រុកខ្មែរតាមច្រករបៀងចំនួន៥០០ក្បាល គ្មានអ្នកណាហាមឃាត់និងគ្មានពេទ្យសត្វត្រួតពិនិត្យទេ ព្រោះអ្នកនាំចូលរត់ការបង់លុយអស់ហេីយ
ម៉ោង៤ហៀបភ្លឺថ្ងៃសៅរ៍ទី19មិថុនាថ្មីៗនេះមេឈ្មួញផ្ដាច់មុខនាំជ្រូកចូលស្រុកខ្មែរតាមច្រករបៀងចំនួន៥០០ក្បាល គ្មានអ្នកណាហាមឃាត់និងគ្មានពេទ្យសត្វត្រួតពិនិត្យទេ ព្រោះអ្នកនាំចូលរត់ការបង់លុយអស់ហេីយ បន្ទាយមានជ័យ៖ តាមសេចក្ដីរាយការណ៌តាមទូរស័ព្ទពីប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-ថៃក្នុងឃុំអូរបីជាន់ដែលសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា នៅវេលាម៉ោង៤ហៀបភ្លឺថ្ងៃសៅរ៍ទី19មិថុនាថ្មីៗនេះលោក វរសេនីយ៍ត្រី សក្កិ4យោធាសឹករងខេត្តបន្ទាយមានជ័យបាននាំជ្រូករស់ចំនួន៥០០(ប្រាំរយ)ក្បាលចូលមកលក់ចែកចាយនៅក្នុងស្រុកដែលក្នុងនោះមានជ្រូកកណ្ដុរ(ថៃហៅជ្រូកព្រៃ)ចំនួនបីរយ(៣០០)ក្បាលចូលតាមច្រកអូរបីជាន់និងជ្រូកសពីររយ(២០០)ក្បាលទៀតចូលតាមច្រកធ្នង់ដែលជាច្រករបៀងមួយនៅខេត្តបន្ទាយមានជ័យ។ ប្រភពបានអះអាងថា ជ្រូកទាំងប្រាំរយក្បាលនេះគ្មានពេទ្យសត្វណាចុះទៅពិនិត្យអីទេព្រោះពេទ្យសត្វខេត្តបន្ទាយមានជ័យលុះត្រាតែកូនចៅលោក ញឹម ប៉ក់ ចាប់ជ្រូកអ្នកស្រុកបានគេទូរស័ព្ទមកហៅឲ្យចុះទៅយកបានពេទ្យសត្វចុះ ចំណែកជ្រូកដែលនាំចូលដោយលោក ញឹម ប៉ក់ ផ្ទាល់ទៅហេីយមានអ្នកណាចាប់ទៀត? តែគេបានគិតគូរបង់សេវាជូនតាមចំនួនក្បាលសត្វរួចហេីយទេីបចូលបាន។ ប្រភពដដែលឲ្យដឹងទៀតថា ជ្រូកដែលលោកវរសេនីយត្រីញឹម…