លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញអញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈតាមបណ្ដោយផ្លូវលេខ ៥

ភ្នំពេញ :យោងតាមផេករដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅថ្ងៃទី​៣១​ ខែសីហា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៤,៣០នាទីរសៀល​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ អញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពី”ការរៀបចំសណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈតាមបណ្តោយផ្លូវលេខ៥​ ចាប់ពីផ្លូវលេខ​ ១១០​ ដល់ផ្លូវលេខ​ ១៤៨សង្កាត់ផ្សារកណ្តាលទី១”សមាសភាពចូលរួម៖១.លោកអភិបាលរងទទួលបន្ទុកសន្តិសុខ​ សណ្តាប់ធ្នាប់​ អនាម័យសាធារណៈ២.លោកនាយក​ នាយករងរដ្ឋបាលខណ្ឌ៣.លោកអធិការរងនគរបាលខណ្ឌ៤.លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៥.លោកប្រធាន​ អនុប្រធានការិយាល័យសាធារណការ​ សណ្តាប់ធ្នាប់​ អនាម័យ​ បរិស្ថាន។ ៦.លោកចៅសង្កាត់​ ចៅរងសង្កាត់ផ្សារកណ្តាល១៧.លោកនាយប៉ុស្តិ៏នគរបាលសង្កាត់ផ្សារកណ្តាល១។ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអោយមានសុភណ្ឌភាពនៅក្នុងខណ្ឌដូនពេញ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕