ពាក់ព័ន្ធពាក្យប្តឹងអនាមិក ករណីចោទប្រកាន់ថាមានការដេញពលរដ្ឋចេញពីទីតាំងធ្វើស្រែចំការក្នុងមួយកន្លែង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ACU ចេញសេចក្តីប្រកាសព័ត៌មាន

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ពន្ធ័ពាក្យប្តឹងអនាមិកករណីចោទប្រកាន់ថាមានការដេញប្រជាពលរដ្ឋចេញពីទីតាំងធ្វើស្រែចំការក្នុងភូមិព្រៃក្ខុច បុស្សតាផង់ ស្រែជើងរាស្ត្រ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា បន្ទាប់ពីបានទទួលពាក្យប្តឹងអនាមិកពាក់ព័ន្ធករណីនេះ ក្រុមការងារ អ.ប.ព. បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងពិនិត្យលើឯកសារពាក់ព័ន្ធ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ មិនបានប្រព្រឹត្តដូចការលើកឡើងក្នុងពាក្យប្តឹង ពាក់ព័ន្ធនឹងការដេញប្រជាពលរដ្ឋចេញពីទីតាំងដីធ្វើស្រែចំការរបស់ពួកគាត់ទេ ផ្ទុយទៅវិញ គឺខិតខំជំរុញដោះស្រាយការងារនេះ។ទីតាំងដីដែលស្ថិតក្នុងភូមិសាស្ត្រខាងលើត្រូវបាន សជណ លេខ៩៦៨ និង សជណលេខ ៩៦៩ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និរាករណ៍រាល់ការកាន់កាប់ពីមុនទាំងអស់ ហើយតម្រូវឲ្យរដ្ឋបាលខេត្តកែវ និងមន្ទីរជំនាញពាក់ពន្ធ័ធ្វើការដោះស្រាយជម្លោះដីធ្លីទាំងនោះ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។មកទល់ពេលនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានចុះវាស់វែង និងបិទផ្សាយជាសារធាណៈ នូវឯកសារវិនិច្ឆ័យនិងត្រៀមផ្តល់ប័ណ្ណជូនប្រជាពលរដ្ឋ។ចំពោះការរាំងស្ទះ ដែលនាំដល់ការយឺតយ៉ាវក្នុងការចេញប័ណ្ណដល់គ្រប់ក្បាលដី ដោយមូលហេតុអាជ្ញាធរខេត្ត និងមន្ទីរជំនាញកំពុងដោះស្រាយតាមផ្លូវច្បាប់ និងបច្ចេកទេស ជាមួយអ្នកកាន់កាប់មួយចំនួនដែលមិនព្រមទទួលយកតាមស្មារតីសជណ ៩៦៨ និង៩៦៩ ខាងលើ។អ.ប.ព. បានស្នើដល់អាជ្ញាធរខេត្តតាកែវ ពងឿនការដោះស្រាយជម្លោះដីធ្លីក្នុងភូមិសាស្ត្រខាងលើឲ្យបានឆាប់ ដើម្បីឈានទៅចេញប័ណ្ណកម្មសិទ្ធិដល់គ្រប់ក្បាលដីជូនប្រជាពលរដ្ឋ។អង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណ៍នេះ និងមានវិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញអំពើពុករលួយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *