ពលរដ្ឋសង្កេតឃើញនៅតាមបណ្ដោយផ្លូវ៤២ក្នុងទីតាំងហាងបាយកាហ្វេ ក្នុងភូមិអង្គចក សង្កាត់កំបូល កន្លែងនេះតែងតែលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញដោយមានការប្រមូលផ្ដុំមនុស្សជាច្រើនក្នុងខណ្ឌកំបូល (មានវីឌីអូ)

ភ្នំពេញ ÷អស្ចារ្យមែន ! ម្ចាស់ទីតាំងមួយកន្លែងនេះតែងតែគៀងគរបក្សពួកចេញចូលលេងល្បែងស៊ីសងជល់មាន់តាមអនឡាញមខុសច្បាប់ តាមតែអំពើចិត្តជារៀងរាល់ថ្ងៃ ស្ថិតនៅហាងលក់បាយកាហ្វេ ជីមស្រីមុំ ក្នុងដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវ៤២ ភូមិអង្គចក សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច បានដឹងឬទេឬមួយមិនហ៊ានធ្វើការបង្ក្រាប!?

យោងតាមសម្តីពលរដ្ឋរស់នៅម្តុំនោះឲ្យអង្គភាពអ្នកសាព័ត៌មាន ទទួលបាននៅវេលាម៉ោង ៩:១៥ នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១-នេះឲ្យបានដឹងថា÷ម្ចាស់ទីតាំងខាងលើនេះតែងតែនាំបក្សពួកចេញចូល មកលេងល្បែងជល់មាន់ខុសច្បាប់ជាប្រចាំតែម្ដងដូច្នេះហើយធ្វើឲ្យពួកគាត់មានកង្វល់ និងការភ័យខ្លាចអំពីបញ្ហាខ្លាចឆ្លងជំងឺ កូវីដ-១៩ ពីពួកអ្នកដែលមកលេងល្បែងនៅទីកន្លែងនេះធ្វើឲ្យភ័យខ្លាចអំពីអសន្តិសុខសង្គមដូចជាអំពើលួចឆក់ប្លន់ និងអំពើហិង្សាជាដើម។

អ្វីដែលសំខាន់ជាងនេះ ពួកគាត់នាំគ្នាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចកំពុងតែរវល់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវិដ-១៩ ឲ្យមានប្រសិទ្ធភាព ប៉ុន្តែភ្លេចគិតអំពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជូនពួកគាត់អស់ហើយមើលទៅ។

អ្នកយកសារព័ត៌មានបានទាក់ទងទៅលោក ឈឹម សាវុធ អធិការរងទទួលផែនព្រហ្មទណ្ឌ តាមទូរសព្ទ ដើម្បីសុំការបំភ្លឺ លោកបានបញ្ជាក់ថាលោក ចាត់កម្លាំងឲ្យទៅស៊ើបហើយ ។

បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលចំណាត់ការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ៣កុំ ៣ការពារ ។

ករណីនេះមហាជនសង្កេតឃើញកន្លែងទីតាំងបនល្បែងខុសច្បាប់ ដោយប្រើរូបភាពជាហាងលក់បាយនិងកាហ្វេបាំងខាងមុខតែនៅខាងក្នុងពោរពេញទៅដោយការប្រមូលផ្ដុំមនុស្សកោះករក្នុងការលេងល្បែងភ្នាល់ជល់មាន់នេះ នៅភូមិអង្គចក សង្កាត់កំបូល ខណ្ឌកំបូល មិនដូច សង្កាត់ ខណ្ឌ ដទៃឡើយ អាចបើកលេងល្បែងយ៉ាងសកម្ម ក្នុងអំឡុងពេលមានវិបត្តិ កូវីដ-១៩ បានដោយរលូន ។

អ្វីដែលសំខាន់ជាងនេះពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងវង់ល្បែងសុីសងខុសច្បាប់ខាងលើនេះដើម្បីមានវិធានការបង្រ្កាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕ដោយអក្ខរា 15

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed