ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងបញ្រ្ចាស់ទិស ហើយថែមទាំងគំរាមដកស័ក្តិរួចរកវាយមកលើសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហើយឥឡូវនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបទបញ្ជារបស់សន្តិបណ្ឌិត នេត សាវឿន និងឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

បុរសម្នាក់ជាសន្ដិសុខឯកជន ដែលបានជេរប្រមាថមើលងាយ​ និងដេញវាយសមត្ថកិច្ច​ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

មាត្រា ៧៣ ការរំលោភលើរូបកាយ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed