លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចចាត់ការដោះស្រាយយករថយន្តស្ទូច មកស្ទូចរថយន្តដឹកប្រេងឥន្ធនៈយីហោសូគីមិច ក្រឡាប់នៅតាមផ្លូវជាតិលេខ ៤
សមត្ថកិច្ចនគរបាលចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងក្រុមការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំពុងចំណាត់ការនៅគោលដៅកេីតហេតុ ។
ដោយមានចំណាត់ការដោះស្រាយសុវត្ថិភាពជាចម្បងក្រោមបញ្ជាដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ សម សាមូន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យកងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កំលាំងចរាចរណ៍ខេត្ដ កំលាំងនគរបាលអគ្គិភ័យបង្ការនិងសង្រ្គោះខេត្ដកំពង់ស្ពឺ ចាត់ការដោះស្រាយយករថយន្តស្ទួច មកស្ទួចរថយន្ដដឹកប្រេងឥន្ធនៈ យីហោសូគីម៉ិច មួយគ្រឿង ជារបស់ស្ថានីយប្រេងឯកជន មានម្ចាស់ ឧកញ៉ា អុឹង ឈុនទ្រី សាខាខេត្ដកំពង់ស្ពឺ ដែលបានក្រឡាប់កំពប់(Spill)ប្រេងម៉ាស៊ូត នៅលេីកំណាត់ផ្លូវជាតិលេខ៤ ក្រុមការងារបានចាក់ខ្សាច់ដេីម្បីទប់ស្កាត់ការរអិល ស្រូបយកតំណក់ប្រេងដែលកំពប់កាលពីព្រឹកមិញចេញពីទីតាំងកេីតហេតុដោយបញ្រ្ជាសចរាចរណ៍កុំអោយការរអិល ប៉ះពាល់ដល់ការធ្វេីដំណេីរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ពីភ្នំពេញឆ្ពោះទៅកាន់បណ្ដាខេត្ដទេសចរណ៍ដូចជាខេត្ដព្រះសីហនុ ខេត្ដកោះកុង និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
updated មូលហេតុ ៖ រថយន្តដឹកប្រេងឥន្ធនៈ (ម៉ាស៊ូត)ខាងលេី គឺដឹកប្រេងចេញពីស្ថានីយ៍ឯកជនមួយកន្លែង នៅខេត្តកំពង់ស្ពឺ ចែកចាយបន្ដនៅ DEPO មួយកន្លែងទៀត ប្រេងក្រុមហ៊ុន សូគីមុិច រថយន្ដស្លាកលេខកំពង់ស្ពឺ 3A-0548 មានអ្នកបើកបរឈ្មោះ ប៊ិន សុខចាន់ អាយុ២៧ឆ្នាំ មុនកេីតហេតុរថយន្ដបេីកក្នុងល្បឿនលឿនដោយសារតែស្ថានភាពបាត់ម្ចាស់ការក្នុងការបញ្ជារថយន្ដ ពេលនោះរថយន្ដបានក្រឡាប់ផ្ងាជេីងតែម្ដង ។
ជូនពរបងប្អូនប្រជាពលរដ្ឋ អ្នកធ្វេីដំណើរប្រកបដោយសុខសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា… 🙏🙏