គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តHYUNDAIមួយគ្រឿង រេចង្កូតបុកម៉ូតូពីក្រោយបណ្ដាលអោយរបួសធ្ងន់ ក្នុងស្រុកទឹកផុស


១.អ្នកបើកបរម៉ូតូ ឈ្មោះ ម៉ៅ សូយ ភេទស្រី អាយុ ៣០ឆ្នាំ របួសធ្ងន់។
២.ឈ្មោះ ផល វណ្ណលៀង ភេទប្រុស អាយុ ៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ត្រូវជាកូនរបស់ឈ្មោះ ម៉ៅ សូយ។
៣.អ្នកបើកបររថយន្តឈ្មោះ ឃឿន ឃុយ ភេទប្រុស អាយុ២៤ឆ្នាំ បានឃាត់ខ្លួននៅកន្លែងកើតហេតុ។
ក្រោយពីកម្លាំងជំនាញធ្វើការវាស់វែងរួចអ្នកបើកបររថយន្តត្រូវបានកសាងសំណុំរឿងបញ្ចូលទៅការិយាល័យជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនិតិវិធី។ ចំពោះម៉ូតូ និង រថយន្តយកមករក្សានៅអធិការដ្ឋាននគរបាលស្រុកទឹកផុស៕


