លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងហក់ឡើងខ្ពស

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងដឹកនាំមន្រ្តីមន្ទីរជំនាញ កម្លាំងស្ថាប័នអង្កភាពនានា និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងជួយអន្តរាគមបញ្ហាស្ថានភាពទឹកជំនន់ ខណៈទឹកស្ទឹងកំពុងហក់ឡើងប៊ីសៗចំណុចប្រកាសអាសន្ន ។


លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដែលកំពុងដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យផ្ទាល់ជាមួយអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គឹតត្រឹមវេលាម៉ោង៥ និង០០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅក្រុងពោធិ៍សាត់ ៤.៨៨ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៥.០០ម៉ែត្រ ខណៈតំបន់ផ្នែកខាងលើកម្ពស់ស្រកជាបណ្ដើរៗ គឺនៅស្ទឹងស្រុកភ្នំក្រវាញ កំពស់ ២.៣៦ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៦.០០០ម៉ែត្រ ស្ទឹងស្រុកវាលវែង កម្ពស់ ២.១៥ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៩.០០ម៉ែត្រ ។

ទឹកជំនន់នៅក្រុងពោធិ៍សាត់ឡើងប៊ីសដល់ចំណុចប្រកាសអាសន្នមែន ប៉ុន្តែយប់នេះទឹកជំនន់អាចនឹងប្រសើរឡើងវិញ ព្រោះតំបន់ផ្នែកខាងលើបានស្រកជាបណ្ដើរៗ ម្យ៉ាងទៀតបើពុំសូវមានធ្លាក់ភ្លៀងបន្តនៅតំបន់ព្រៃភ្នំ ឯស្រុកភ្នំក្រវាញ និងស្រុកវាលវែង ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕