លោក គឹម បូរ៉ាឌី អភិបាលរងស្រុកព្រៃឈរ បានដឹកនាំក្រុម ការងារចុះពិនិត្យស្ថានភាពទឹកជំនន់និងសម្រេចនាំយកគ្រឿងចក្រកាយដាក់លូ រំដោះទឹកចេញ ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ
ខេត្តកំពង់ចាម : ដោយមានការយកចិត្តទុកដាក់និងសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ ថ្នាក់ដឹកនាំ អាជ្ញាធរ ក្រោយ ទទួលព័ត៌មាន ទុក្ខ កង្វល់ បងប្អូនប្រជាពលរដ្ឋ និងមានការ ណែនាំ យ៉ាងយកចិត្តទុកដាក់ពីលោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់ឲ្យក្រុមការងារដែលដឹកនាំដោយលោក គឹម បូរ៉ាឌី អភិបាលរង ស្រុកព្រៃឈរ ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដែលជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ និងទីតាំងមួយចំនួនដោយជំនន់ទឹកភ្លៀងកំពុងវាយលុកកំណាត់ផ្លូវជាតិលេខ៧ ដែលមានប្រវែងប្រមាណ១០០០ម៉ែត្រ និងធ្វើចរាចរណ៍តាមដងផ្លូវដែលលិចដោយជំនន់ទឹកភ្លៀង កំពុងធ្វើដំណើរ នៅចំណុចភូមិកប្បាស ឃុំខ្វិតធំស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពីភ្លៀងបានបង្អុរជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ។
ក្រោយពិនិត្យមើលស្ថានភាពជាក់ស្តែង លោក គឹម បូរ៉ាឌីអភិបាលរងស្រុកព្រៃឈរ បានពិភាក្សាជាមួយក្រុមការងារ និងសម្រេចអោយគ្រឿងចក្រកាយ រំដោះទឹកចេញពីតំបន់នោះដើម្បីបញ្ចៀសការលិចលង់ផ្លូវជាតិលេខ៧ លំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន វត្តអារាម ផងដែរ ៕ដោយ: អក្ខរា១៤